ព័ត៌មានជាតិ

មានជនខិលខូចយករូប និងឈ្មោះឧកញ៉ា សូវ សច្ចៈសម្បត្តិ ទៅបង្កើត Telegram ក្លែងក្លាយ បោកប្រាស់ពលរដ្ឋ តាមរយៈការដាក់ប្រាក់វិនិយោគ

ភ្នំពេញ៖ ឧកញ៉ា សូវ សច្ចៈសម្បត្តិ បានឲ្យដឹងថា មានជនខិលខូលបានយករូប និងឈ្មោះរបស់លោក ទៅបង្កើតគណនី Telegram ក្លែងក្លាយក្នុងអំពើទុច្ចរិត បោកប្រាស់ប្រជាពលរដ្ឋ ដោយអំពាវនាវឲ្យសាធារណជន ធ្វើការវិនិយោគប្រាក់ ។

ជាមួយគ្នានោះដែរឧកញ៉ា សូវ សច្ចៈសម្បត្តិ ក៏បានបង្ហាញគណនីបណ្ដាញសង្គមផ្លូវការផ្ទាល់ខ្លួនរបស់លោក ដោយក្នុងនោះរួមមាន៖
-Facebook profile: SOV Sachak Sambath (https://www.facebook.com/sovsachaksambathfb)
-Facebook page: Oknha Sov Sachak Sambath – ឧកញ៉ា សូវ សច្ចៈសម្បត្តិ (https://www.facebook.com/sovsachaksambath)
-Telegram: @Oknha_Sachak_Sambath_SOV

ឧកញ៉ា សូវ សច្ចៈសម្បត្តិ បានបញ្ជាក់ថា «នាពេលថ្មីៗនេះ ខ្ញុំបានឃើញ ជនអនាមិក យករូបថត និង ឈ្មោះរបស់ខ្ញុំ ទៅបង្កើត គណនី Telegram ឈ្មោះ ADMINISTRATOR SACHAK SAMBATH ក្លែងក្លាយក្នុងអំពើទុច្ចរិត ហើយអំពាវនាវអោយមានសាធារណជន ធ្វើការវិនិយោគប្រាក់» ។

ក្នុងន័យខាងលើនេះ ឧកញ៉ា សូវ សច្ចៈសម្បត្តិ បានសង្កត់ធ្ងន់ថា គណនីក្លែងក្លាយនេះ មិនមែនជាកម្មសិទ្ធរបស់លោកទេ ហើយលោកក៏សូមឲ្យជនអនាមិកនេះ បញ្ឈប់សកម្មភាពខុសច្បាប់នេះជាបន្ទាន់ ព្រោះវាធ្វើអោយប៉ះពាល់ កិតិ្តយស សេចក្តីថ្លៃថ្នូរ និង សុវត្ថិភាពរបស់លោក ។

ទន្ទឹមគ្នានោះឧកញ៉ា សូវ សច្ចៈសម្បត្តិ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំចាញ់ និងកុំធ្វើការដាក់ប្រាក់វិនិយោគឲ្យោះ តាមរយៈ Telegram ក្លែងក្លាយខាងលើនេះ ៕

To Top