ព័ត៌មានជាតិ

ប្រធានរដ្ឋសភា៖ ទូតចិនចុះទៅជួបប្រជាជនកម្ពុជា ដោយផ្ទាល់ជាគំរូមួយសំខាន់ សម្រាប់អ្នកការទូតនានា

ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានកោតសរសើរចំពោះការខិតខំរបស់ លោក វ៉ាង វិនពិន(Wang Wenbin) ឯកអគ្គរដ្ឋទូតចិនដែលបាន ចុះទៅជួបប្រជាជនកម្ពុជា​ដោយផ្ទាល់ដែលនេះគឺជាគំរូមួយ សំខាន់សម្រាប់អ្នកការទូតនានា ។

ការលើកឡើងរបស់សម្តេច ឃួន សុដារី នាឱកាសអនុញ្ញាតឲ្យលោក វ៉ាង វិនពិន ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២ សីហា ។

ក្នុងជំនួបលោកឯកអគ្គរដ្ឋទូតចិន ប្តេជ្ញាចិត្តធ្វើទស្សនកិច្ចឲ្យបាន២៥រាជធានី-ខេត្តនៅកម្ពុជា ដើម្បីស្វែងយល់ពីការអភិវឌ្ឍ និងបង្កើនភាពស្និតស្នាលជាមួយប្រជាជនក ម្ពុជាទាំងអស់។

សម្តេចប្រធានរដ្ឋសភាថា ការចុះទៅជួបពលរដ្ឋដោយផ្ទាល់ ពីសំណាក់លោក វ៉ាង វិនពិន ដើម្បីព្យាយាមយល់ដឹង ពីស្ថានការណ៍ វប្បធម៌ និងចំណាប់អារម្មណ៍ប្រជាជន ដើម្បីធ្វើយ៉ាងណាចូលរួមអភិវឌ្ឍន៍។

សម្តេចបន្តថា មិត្តចិនបានចូលរួមរក្សាឯករាជ្យភាព អធិបតេយ្យ និងអភិវឌ្ឍន៍កម្ពុជា។ តួនាទីមិត្តចិនគឺការផ្តល់ជំនួយ ក៏ដូចជាការវិនិយោគផ្សេងៗដែលគ្មានលក្ខខណ្ឌ ។

ក្នុងជំនួបនោះភាគីទាំង២ ក៏បានពិភាក្សាអំពីការជំរុញឲ្យកាន់តែស៊ីជម្រៅថែមទៀត នៃកិច្ចសហប្រតិបត្តិកាទូត និងការងារអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងផ្តោតលើការឧស្យាបច្ចេកវិទ្យា និងឧស្យានឧស្សាហកម្ម ច្រករបៀងអង្ក មច្ឆា និងការជំរុញផលិតកម្ម ទំនាក់ទំនង ប្រជាជន វប្បធម៌ បុគ្គល ទេសចរណ៍ជាដើម។
លើសពីនេះ ក៏បានប្រកាសគាំទ្រគ្នាទៅវិញទៅមក ទោះបីជាមានឧបសគ្គយ៉ាងណាក្តីក៏ដោយ មិត្តភាពទាំង២មិនប្រែប្រួលនោះទេ ។

ជាងនេះ ក្នុងជំនួបភាគីទាំង២ ក៏បានលើកឡើងពីទំនាក់ទំនងកម្ពុជា-ចិនបានបង្ហាញថា មិនគិតពីប្រទេសធំ ឬតូច ឬទំហំប៉ុណ្ណាទេ តែការគោរពរាប់អានគ្នា មានទៅវិញទៅមក និងជាទំនាក់ទំនងមួយដែល គិតពីអធិបតេយ្យភាពរវាងខ្លួន និងផ្តល់ប្រយោជន៍ឲ្យគ្នា៕

To Top