ពោធិ៍សាត់: លោកកែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់រួមដំណើរដោយលោកខូយ រីដា អភិបាល នៃគណះអភិបាលខេត្ត និង ជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២៤បានដឹកនាំមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋចូលរួនដាំកូនឈើចម្រុះគ្រប់ប្រភេទប្រមាណ ៥០.០០០ដើមលើផ្ទៃដីជាង ៤០ហិចតានៅតំបន់ផ្លូវអន្ទង់អាំង (ភ្នំ ១៥០០) ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។




លោកកែវ រតន: បានមានប្រសាសន៍ថា នេះជាយុទ្ធសាស្ត្រជំហ៌ានទី១ នៃការចាប់ផ្តើមដំបូងនៅតំបន់ផ្លូវអន្ទង់អាំង (ភ្នំ ១៥០០) ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ដើម្បីប្រែក្លាយទីកន្លែងនេះអោយទៅជាគម្របបៃតងដូចកាលពីមុន និង ជាតំបន់រុក្ខទេសចរធម្មជាតិ ដូចនេះសូមអោយមានការចូលរួមទាំងអស់គ្នាថែរក្សាការពារព្រៃឈើដែលនៅសេសសល់ និង ត្រូវថែរក្សាដើមឈើអោយបានធំធាត់ចំពោះកូនឈើដែលបានដាំទាំងប៉ុន្មាននៅថ្ងៃនេះ។លោកថា ព្រៃឈើទាំងនេះ និង ក្លាយជម្រកសត្វព្រៃ ជារបាំងខ្យល់ និង ធ្វើអោយរបាយទឹកភ្លៀងទៀងទាត់ កាត់បន្ថយនូវគ្រោះទឹកជំនន់ និង បាតុភូតធម្មជាតិផ្សេងៗ ៕
