កំពង់ស្ពឺ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញបំពាក់គ្រឿងឥស្សរិយយសមេដាយការងារជូនមន្ត្រីអប់រំនៅទូទាំងខេត្តកំពង់ស្ពឺ ចំនួន ៣,១៤៧នាក់ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ដែលពិធីនេះប្រារព្ធនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ។
លោក ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា បន្តអភិវឌ្ឍន៍មូលធនមនុស្ស លើកកម្ពស់កំណែទម្រង់សាលារៀន គុណភាពអប់រំ ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការសិក្សាតាមបែបឌីជីថល ការលើកកម្ពស់សុខភាពសិក្សានិងជួយគាំទ្រដល់ការផ្ដល់អាហាររូបត្ថម្ភនៅតាមសាលារៀនចំពោះតំបន់ដែលជួបការលំបាក។









លោក បញ្ជាក់បន្ថែមថា ក្រោមការដឹកនាំរបស់សម្ដេចមហាវបរធិបតី ហ៊ុន ម៉ាណែត នឹងបន្តដំឡើងប្រាក់បៀវត្សជូនគ្រូបង្រៀននិងមន្ត្រីរាជការតទៅទៀត។


លោកមានជំនឿយ៉ាងមុតមាំថាក្រោមការដឹកនាំរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែតគឺដឹកនាំដោយចីរភាព ថាមពល និងកិត្តិបណ្ឌិត ហើយកម្ពុជាបោះជំហានយ៉ាងជឿជាក់ ឆ្ពោះទៅរកប្រទេសដែលមានវិបុលភាព និងភាពចម្រុងចម្រើនរុងរឿង ដូច្នេះសូមឱ្យលោកគ្រូអ្នកគ្រូទាំងអស់ចូលរួមកំណែទម្រង់ ដើម្បីលើកកម្ពស់កិត្តិយស៕
ដោយ៖ សុខ សុភ័ណ្ឌ
