ព័ត៌មានជាតិ

ឯកឧត្តម ថោ ជេដ្ឋា គោរពជូនពរ និងអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ថ្ងៃទី៥ សីហា ត្រូវនឹងថ្ងៃប្រវត្តិសាស្រ្តនៃពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណន-តេជោ

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្ត្រីរាជការទាំងអស់ សូមគោរពជូនពរ និងអបអរសាទរ ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ដែលឈានចូលមកដល់នៅថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃប្រវត្តិសាស្រ្តនៃពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណន-តេជោ។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់បារមី​ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក និងថែរក្សាព្រះរាជាណាចក្រកម្ពុជា​ ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរសូមគោរពជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី បុត្រប្រសា ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ និងសូមសមប្រកប ដោយពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕

To Top