ពោធិ័សាត់: រថភ្លើងមួយខ្សែបើកបរក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវដែកមួយខ្សែ លុះបើកមកដល់ចំនុចកើតហេតុត្រង់ចំនុចទល់មុខវត្តបំណក់ក៍ស្រាប់តែក្បាលរថភ្លើង ដាច់ចេញពីទូរសណ្តោងហើយក៍ក្រឡាប់ចេញពីផ្លូវដែកដោយខ្លួនឯងតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង ៥៨នាទី ឆ្លងចូលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅចំនុចទល់មុខវត្តបំណក់ ភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានអោយដឹងថា នៅក្នុងហេតុការណ៍រថភ្លើងបើកដាច់ក្បាលចេញពីទូរសណ្តោងហើយបណ្តាលអោយក្រឡាប់ធ្លាក់ពីផ្លូវដែកនោះគឺមិនបណ្តាលអោយមានអ្នកណាម្នាក់រងគ្រោះនោះឡើង ព្រោះរថភ្លើងដឹកទូរកុងតឺន័រ និង ដឹកទូរសឺទែន។


របាយការណ៍ដដែលក៍បានអោយដឹងទៀតថា ក្នុងហេតុការណ៍នោះដែរគឺបណ្តាលអោយខូចខាតទូរសណ្តោងចំនួន ៧ទូរ (ទូរសឺទែន ៤ទូរកុងតឺន័រ ១ដឹកស្រូវ និង ទូរទទេចំនួន២ )៕
