ព័ត៌មានជាតិ

សារលិខិតលោក Liu Jianchao រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃមជ្ឈិមបក្សកុម្មួយនិស្តចិន អបអរសាទរ ខួបទីប្រាំឆ្នាំនៃការបង្កើត ការិយាល័យមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការនិងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី 

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាជាទីគោរព!

តាំងនាមឱ្យក្រសួងទំនាក់ទំនងអន្តរជាតិនៃមជ្ឈិមបក្សកុម្មួយនិស្តចិន ខ្ញុំសូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះខួបទីប្រាំឆ្នាំនៃការបង្កើតការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំព្រះរាជាណាចក្រកម្ពុជា!

សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគណបក្សប្រជាជនកម្ពុជា វេទិកាសម្ព័ន្ធសង្គមស៊ីវិលកម្ពុជា ព្រទាំងប្រជាជនពីគ្រប់មជ្ឈដ្ឋាន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនូវការផ្លាស់ប្តូរ រវាងគណបក្សនិងគណបក្ស និងមិត្តភាពរវាងប្រជាជននិងប្រជាជននៃប្រទេសទាំង២ ចិននិងកម្ពុជា!

ទំនាក់ទំនងប្រទេសទាំងពីរបានឆ្លងកាត់ការសាកល្បងនៃស្ថានភាពអន្តរជាតិ មានភាពរឹងមាំដូចថ្ម ហើយកិច្ចសហប្រតិបត្តិការជាក់ស្តែងលើកគ្រប់វិស័យទទួលបានផ្លែផ្កាដ៏ច្រើនសន្ធឹកសន្ធាប់ ។

ឈានចូលក្នុងយុគសម័យថ្មី ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ ចិននិងកម្ពុជាទទូចឱ្យមានការចែករំលែកជោគវាសនារួមគ្នានិងជួយគ្នាទៅវិញទៅមក ហើយទំនាក់ទំនងប្រទេសទាំងពីរបានឈានចូលដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ។

ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើផ្នែកអង្គការសង្គមស៊ីវិលចិននិងកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រចិននិងកម្ពុជា ដែលបានដើរតួនាទីមិនអាចខ្វះបានក្នុងដំណើរការនៃការកសាងសហគមន៍រួមជោគវាសនារវាងប្រទេសទាំងពីរ។

ក្នុងរយៈពេលប្រាំឆ្នាំមកនេះ ការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំព្រះរាជាណាចក្រកម្ពុជា មិនដែលភ្លេចនូវបេសកកម្មនៃ “បេសកជននៃការតភ្ជាប់បេះដូងរវាងប្រជាជននិងប្រជាជន”ដែលត្រូវបានផ្តល់ឱ្យដោយឯកឧត្តម Xi Jinping អគ្គលេខាធិការគណៈកម្មាធិការកណ្តាលគណបក្សកុម្មួនិស្តចិន និងបានជំរុញយ៉ាងសកម្មនូវគម្រោងកិច្ចសហប្រតិបត្តិការជាច្រើនលើវិស័យការកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយគ្រោះមហន្តរាយ ការអប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិជ្ជា សុខាភិបាល និងការពារបរិស្ថាន ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាជន ផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជន និង តភ្ជាប់នូវដួងចិត្តរបស់ប្រជាជន នេះបានលើកកម្ពស់ឱ្យសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព។

នៅខែសីហា ឆ្នាំ២០២២ ខ្ញុំបានទៅទស្សនាខេត្តតាកែវក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។នៅភូមិតាននដែលជាភូមិគំរូផ្នែកការកាត់បន្ថយភាពក្រីក្រនៃមិត្តភាពចិន-កម្ពុជា ខ្ញុំបានសំណេះសំណាលជាមួយអ្នកភូមិ ហើយស្តាប់ដោយយកចិត្តទុកដាក់អំពីការផ្លាស់ប្តូរខាងការងារ និងជីវិតរបស់ពួកគេ។

ខ្ញុំមានអារម្មណ៍យ៉ាងខ្លាំងថា បេះដូងនៃប្រជាជនចិននិងប្រជាជនកម្ពុជាបានភ្ជាប់ជាមួយគ្នា ហើយក្តីស្រឡាញ់របស់យើងមិនអាចបំបែកបំបាក់បានទេ ប្រទេសចិន និងប្រទេសកម្ពុជាជាអ្នកធ្វើដំណើររួមលើផ្លូវឆ្ពោះទៅកាន់សុបិន និងជាដៃគូកិច្ចសហប្រតិបតិ្តការដ៏ជិតស្និទ្ធក្នុងដំណើរការនៃទំនើបកម្ម។

ខ្ញុំក៏បានចូលរួមក្នុងពិធីសម្ពោធគម្រោង “កញ្ចប់ក្តីស្រឡាញ់នៃសុខភាព”ចិន-កម្ពុជា នៅសាលាបឋមសិក្សាអង្គកំនប់  ហើយមានការប្រាស្រ័យមិត្តភាពជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលារៀន និងលើកទឹកចិត្តពួកគេឱ្យក្លាយជាសសរទ្រូងនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសកម្ពុជា និងក្លាយជាអ្នកបន្តវេននៃមិត្តភាពចិននិងកម្ពុជា។

នេះជាគម្រោងដំបូងដែលអនុវត្តដោយអង្គការសង្គមចិន ដោយប្រើប្រាស់មូលនិធិអភិវឌ្ឍន៍ពិភពលោក និងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង វាបានដើរតួនាទីជាគំរូនិងភាពដឹកនាំ ហើយបានជំរុញកងកម្លាំងស៊ីវិលចិនឱ្យកាន់តែច្រើនចូលរួមក្នុងការផ្លាស់ប្តូរ និងសហប្រតិបត្តិការរវាងប្រទេសចិននិងប្រទេសកម្ពុជា ។

ឆ្នាំនេះជាខួបទី៦៦នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងប្រទេសកម្ពុជា និងជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនចិននិងកម្ពុជា។ 

សង្ឃឹមថា ឆ្លៀតឱកាសនេះ ភាគីទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ពួតដៃគ្នាឆ្ពោះទៅមុខ ជំរុញការអភិវឌ្ឍន៍រួម និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

សង្ឃឹមថា ការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់មជ្ឈដ្ឋាននៅប្រទេសកម្ពុជាឱ្យកាន់តែស៊ីជម្រៅ ជំរុញការផ្លាស់ប្តូរនិងរៀនសូត្រគ្នាទៅវិញទៅមកលើវិស័យអរិយធម៌រវាងចិន និងកម្ពុជា អនុវត្តគម្រោង”តូចនិងស្អាត”លើផ្នែកជីវភាពរស់នៅរបស់ប្រជាជនឱ្យច្រើនបន្ថែមទៀត ដើម្បីរួមចំណែកកាន់តែច្រើនក្នុងការកសាងសហគមន៍រួមជោគវាសនាចិននិងកម្ពុជាក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរព្រឹត្តិការណ៍នេះទទួលបានជោគជ័យពេញលេញ!

សូមជូនពរចំណងមិត្តភាពជាប្រពៃណីចិននិងកម្ពុជាស្ថិតស្ថេរជារៀងរហូត!

To Top