ព័ត៌មានជាតិ

ក្រសួងសុខាភិបាល អបអរសាទរ ពិធីការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»

ភ្នំពេញ ៖ នាវេលាម៉ោង៩ និង៩នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការ ក្រសួងសុខាភិបាល ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងបុគ្គលិក នៃក្រសួងសុខាភិបាល បានរៀបចំវាយគង ទូងស្គរ នៅក្នុងបរិវេណទីស្តីការក្រសួងសុខាភិបាល ដើម្បីអបអរសាទរ ការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ។

ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅភូមិព្រែកតាកែវ ខេត្តកណ្តាល។

ព្រែកជីកហ្វូណនតេជោ នឹងជួយកាត់បន្ថយ រយៈពេល ចម្ងាយ និងតម្លៃ នៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកទំនប់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និង ចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤របស់កម្ពុជា ការបង្កើតការងារបន្ថែម នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើន ផ្នែកអចលនទ្រព្យ៕

To Top