កំពង់ស្ពឺ៖ សភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃ៥ សីហានេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយសមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ។
លោក ឧកញ៉ា ឡេង សុខគា ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺមានប្រសាសន៍ថា សម្រាប់ការចុះអនុស្សរណនេះ ក្នុងគោលបំណងជួយពង្រឹងនៃទីផ្សារជាពិសេស គឺសហការគ្នាជាមួយអ្នកវិនិយោគនៅក្រៅប្រទេស ដើម្បីកៀគរអ្នកវិនិយោគក្នុងប្រទេស និងអ្នកវិនិយោគមកពីបរទេស ជាពិសេសប្រទេសក្នុងអាស៊ានតែម្តង។



លោកបន្តទៀតថា កាលណាមានក្រុមហ៊ុនមកពីបរទេសច្រើនមកវិនិយោគនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដូចជួយរកសេដ្ឋកិច្ចឲ្យប្រជាពលរដ្ឋខេត្តកំពង់ស្ពឺដែរ។


លោកថា ជាគោលការណ៍របស់សភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ គឺចង់ឲ្យអ្នកវិនិយោគមានទំនុកចិត្តទៅលើសមាជិកសភាពាណិជ្ជកម្ម ហើយឲ្យតែមានលិខិតអនុញ្ញាតត្រឹមត្រូវ នឹងធានាការពារជូនអ្នកវិនិយោគមួយភាគរយតែម្តង សំខាន់ការពារតាមផ្លូវច្បាប់៕
