ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នាពេលដ៏ខ្លីខាងមុខនេះ រាជរដ្ឋាភិបាល នឹងប្រកាសចេញ នូវគោលនយោបាយដីធ្លីថ្មីមួយ ដែលមានសារៈសំខាន់ លើការទប់ស្កាត់ការកាប់ទន្ទ្រាន់ដីធ្លី ហើយអាចពន្លត់ការព្រួយបារម្ភ បញ្ហាបាត់បង់ទឹកដីដែលកំពុងផ្ទុះការ ចាប់អាម្មណ៍ខ្លាំងលើបណ្តាញសង្គម ។
គោលនយោបាយថ្មីនេះ ត្រូវបានសម្តេចបញ្ជាក់ថា រៀបចំឡើងដើម្បីពន្លត់ និងដោះស្រាយបញ្ហាការកាប់ទន្ទ្រានដីធ្លី ពីសំណាក់ជនខិលខូច និងឈានទៅដល់ការដោះស្រាយ ជូនប្រជាជនដែលមិនទាន់មានដីធ្លីថែមទៀតផង ប្រៀបបានជាព្រួញមួយ បាញ់បានសត្វពីរ ក្នុងពេលតែមួយ ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ ក្នុងឱកាសអញ្ជើញប្រគល់ សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នាថ្ងៃទី៦ សីហានេះថា ” នៅក្នុងពេលខ្លីខាងមុខ រដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយដីធ្លី មួយសំខាន់ដែលប្រើប្រាស់ប្រជាជន ដើម្បីការពារដីធ្លី ជាពិសេសការទប់ស្កាត់ការទន្ទ្រានដីធ្លី ហើយក្នុងនោះទិសដៅនៅក្នុងភាគឦសាន ក៏ដូចជានៅទិសសំខាន់មួយចំនួន នឹងត្រូវយកជាទិសដៅ” ។
សម្តេចធិបតីបញ្ជាក់ថា “យើងបានរៀបចំផែនការនេះហើយ កិច្ចការងារនិងផ្សព្វផ្សាយ ដើម្បីពន្លត់ និងដោះស្រាយបញ្ហា កាប់ទន្ទ្រានដីធ្លី ក៏ដូចជាបញ្ហាប្រជាជនអត់ដី ដាក់គោលនយោបាយនេះ ដើម្បីមួយព្រួញបាញ់សត្វពីរ ប៉ុន្តែឥឡូវ បើការព្រួយនបារម្ភនេះទៀត គោលនយោបាយនេះ នឹងជួយពន្លត់នូវការព្រួយបារម្ភ អារឿងបាត់ទឹកដីនេះទៀត យើងនឹងប្រកាសនៅពេលដែលយើងរៀបចំផែនការ និងផែនការសកម្មភាព និងយុទ្ធសាស្ត្រធ្វើការ រាជរដ្ឋាភិបាលច្បាស់ ខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានធានា ព្រោះខ្ញុំមិនមានគោលការណ៍ ស្ពាយប្រពន្ធកូនខ្ញុំ ទៅណាទេ” ៕