ព័ត៌មានជាតិ

បទវិភាគ ៖ ការធ្វើទំនើបកម្ម តាមបែបផែនចិន នឹងនាំមកនូវ កាលានុវត្តភាពថ្មី ដល់ការអភិវឌ្ឍ នៃប្រទេសអាស៊ាន

បន្ទាប់ពីកិច្ចប្រជុំពេញអង្គ លើកទីបី នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន អាណត្តិទី២០ បានបញ្ចប់ដោយជោគជ័យ ផែនការគោលអភិវឌ្ឍន៍ របស់ប្រទេសចិន នៅក្នុងមួយរយៈកាលខាងមុខ ដែលកិច្ចប្រជុំពេញអង្គ លើកនេះបានដា ញ៉ាំងឱ្យអ្នកនយោបាយ អ្នកជំនាញធនាគារគំនិត និងប្រព័ន្ធសារព័ត៌មានសំខាន់ៗ នៃប្រទេសអាស៊ាន នានាយកចិត្តទុក ដាក់ជាទូទៅ ដោយសម្គាល់ឃើញថា ផែនការគោលរបស់ប្រទេសចិន សម្រាប់ជំរុញការធ្វើទំនើបកម្ម តាមបែបផែនចិន មិនត្រឹមតែមានសារ សំខាន់ ចំពោះការអភិវឌ្ឍ របស់ប្រទេសចិន ខ្លួនឯងប៉ុណ្ណោះទេ ព្រមពេលជាមួយគ្នានេះ ក៏នឹងជះឥទ្ធិពល យ៉ាង ស៊ីជម្រៅនិងវែងឆ្ងាយ ចំពោះប្រទេសអាស៊ាន ក្នុងការស្វែងរកផ្លូវទំនើបកម្មផងដែរ ។

មូលដ្ឋាន និងគោលដៅ នៃការធ្វើទំនើបកម្ម តាមបែបផែនចិន គឺធ្វើឱ្យប្រជាជនចិនចំនួន ជាង១ពាន់៤រយលាននាក់ មានជីវភាពរស់នៅកាន់តែល្អប្រសើរ ។ ក្នុងដំណើរថ្មី ប្រទេសចិននឹងជំរុញការធ្វើកំណែទម្រង់តាមរយៈការបើកទូលាយ លើកកម្ពស់សមត្ថភាពបើកទូលាយ ក្នុងការពង្រីកកិច្ច សហប្រតិបតិ្តការអន្តរជាតិ ត្រួសត្រាយឥតឈប់ឈរ នូវភាពជម្រៅ និងក្របខ័ណ្ឌ បើកទូលាយ ចំពោះបរទេស ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មី និងត្រួសត្រាយ ចន្លោះអភិវឌ្ឍន៍ថ្មី ដល់ការជំរុញការធ្វើទំនើបកម្ម តាមបែបផែនចិន ។ និយាយចំពោះពិភពលោក ជាពិសេសគឺប្រទេស អាស៊ានដែលមានទឹកដីតភ្ជាប់ជាមួយប្រទេសចិន ប្រការនេះមានន័យថា នឹងមានទីផ្សារកាន់តែទូលំទូលាយ និងកាលានុវត្តភាព អភិវឌ្ឍន៍ថ្មី ដែលមិនធ្លាប់មានកាលពីមុន ។

នាពេលថ្មីៗកន្លងទៅនេះ លើខ្សែផ្លូវរថភ្លើង ឆ្លងដែនចិន ឡាវ ថៃនិងម៉ាឡេស៊ី គ្រឿងសង្ហារិមនិងសម្ភារៈផ្ទះបាយ ដែលផលិតដោយប្រទេសចិន ផ្លែទុរេន និងផ្លែមង្ឃុត ដែលផលិតដោយប្រទេសថៃ និងម្សៅដំឡូងមី ដែលផលិតដោយ ប្រទេសឡាវ បាន “ជួបជុំគ្នា”នៅតាមខ្សែផ្លូវដែកដឹកជញ្ជូន ទំនិញអន្តរជាតិតែមួយ ។ ខ្សែផ្លូវរថភ្លើងដឹកជញ្ជូន ទំនិញអន្តរជាតិរវាងចិន និងប្រទេសអាស៊ាន បានប្រែពីខ្សែនីមួយៗ ទៅជាបណ្តាញ ឡូជីស្ទីកយ៉ាងស្អិតល្មួត សម្រាប់ការប្រាស្រ័យ ទាក់ទងខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ ។
តាម«របាយការណ៍ ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន និងអាស៊ាន»ឆ្នាំ២០២៤ ដែលគណៈកម្មាធិការ កិច្ចសហប្រតិបតិ្តការ ឧស្សាហកម្ម RCEP ចេញផ្សាយបានឱ្យដឹងថា ការរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច ជាឧបករណ៍ជំរុញ ដ៏សំខាន់នៃកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងអាស៊ាន ។ តាមការស្ថិតិ នៅឆមាសទីមួយ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មសរុបរវាងចិន និងអាស៊ានគឺ៣,៣៦ទ្រីលានប្រាក់យាន់ចិន បានកើនឡើង១០,៥ភាគរយ ត្រូវជា១៥,៩ភាគរយ នៃទំហំពាណិជ្ជកម្ម សរុបជាមួយក្រៅប្រទេស របស់ប្រទេសចិន ។

មួយផ្នែក ផ្លូវល្បឿនលឿននិង ផ្លូវដែកល្បឿនលឿន រវាងចិននិងប្រទេស អាស៊ាន មានចំនួនកាន់តែច្រើនឡើងៗ ការតភ្ជាប់គ្នាខាងគមនាគមន៍ រវាងភាគីទាំងពីរ មានកម្រិត កាន់តែខ្ពស់ ដែលបានផ្តលកម្លាំងចលករ ដល់ការប្រាស្រ័យទាក់ទង ខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងភាគីទាំងពីរ ។ មួយផ្នែកទៀត ការជំរុញកិច្ចកសាង ហេដ្ឋារចនាសម័្ពន្ធ គមនាគមន៍ ក៏ស៊ីសង្វាក់គ្នានឹង សំណូមពរអភិវឌ្ឍន៍ របស់ប្រទេសពាក់ព័ន្ធផងដែរ ។

សូមយកប្រទេសកម្ពុជាជាឧទាហរណ៍ កិច្ចកសាងនិងដំណើរ ការហេដ្ឋារចនាសម័្ពន្ធធុនធំ បានផ្តល់កម្លាំងចលករ យ៉ាងខ្លាំងដល់ការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងទេសចរណ៍ជាដើមរបស់ប្រទេសកម្ពុជា ។ កាលពីថ្ងៃទី ១ ខែ តុលា ឆ្នាំ២០២២ ក្នុងនាមជាគម្រោងសំខាន់ ក្នុងការរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ ” ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលសាងសង់និងដំណើរការដោយក្រុមហ៊ុនចិន បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ ក្នុងអំឡុងពេលសាងសង់និងដំណើរការ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បានផ្តល់ឱកាសការងារ រាប់ម៉ឺននាក់ដល់តំបន់នេះ ដែលបានលើកកម្ពស់ យ៉ាងច្បាស់ នូវសមត្ថភាព នៃបណ្តាញផ្លូវថ្នល់ក្នុងតំបន់ ហើយបានជំរុញប្រកប ដោយប្រសិទ្ធភាព នូវការអភិវឌ្ឍសង្គមនិង សេដ្ឋកិច្ចនៃប្រទេសកម្ពុជា ។ កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជាគម្រោងជានិមិត្តសញ្ញាក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”រវាងចិននិងកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ជាសមិទ្ធផល ប្រវត្តិសាស្ត្រក្នុងវិស័យដឹកជញ្ជូនផ្លូវអាកាសរបស់កម្ពុជា ហើយក៏ជាសមិទ្ធផលដ៏ធំនិងសំខាន់នៃ “ចំណងមិត្តភាពបងប្អូនដែកថែប”រវាងកម្ពុជានិងចិនផងដែរ ប្រជាជនក្នុងតំបន់ពោរពេញ ដោយក្តីរំពឹងទុកយ៉ាងខ្លាំង ចំពោះការរួមចំណែក របស់ព្រលានយន្តហោះថ្មីក្នុងការជំរុញការអភិវឌ្ឍទេសចរណ៍ ។

ផ្លូវដែកចិន-ឡាវ ផ្លូវដែកល្បឿនលឿនហ្សាកាតា-បាងឌុង ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ព្រមនិងគម្រោងផ្លូវដែក ល្បឿនលឿនចិន-ថៃ ដែលកំពុងសាងសង់ ជាសមិទ្ធផលជាក់ស្តែង នៃការធ្វើទំនើបកម្មតាមបែបផែនចិន ដែលប្រទេសអាស៊ាននានា អាចមើលឃើញបាននិង ទទួលអារម្មណ៍បាន ។

ការធ្វើទំនើបកម្មតាមបែបផែនចិន បានបំបែកទស្សនៈខុសឆ្គងថា ការធ្វើទំនើបកម្ម ត្រូវធ្វើតាមតែលោកខាងលិច វាបានបង្ហាញពីទិដ្ឋភាពថ្មីមួយទៀត នៃការធ្វើទំនើបកម្ម ដែលបានបំពេញបន្ថែមភាព ប្រាកប្រជាដ៏មានតម្លៃ ដល់ពិភពលោកដែលមានបម្រែបម្រួល និងភាពរង្គោះរង្គើខ្លាំង ហើយបានបង្កើតជាកាលានុវត្តភាព អភិវឌ្ឍន៍កាន់តែច្រើន ។ ក្នុងការកែទម្រង់និងបើកទូលាយ ការធ្វើទំនើបកម្មតាមបែបផែនចិន នឹង ត្រួសត្រាយអនាគត កាន់តែទូលំទូលាយ និង មានភាពកាន់តែភ្លឺស្វាង ដើម្បីនាំមកនូវកាលានុវត្តភាពថ្មី កាន់តែច្រើនដល់បណ្តា ប្រទេសនានាលើពិភពលោក ជាពិសេសគឺបណ្ដាប្រទេស អាស៊ានតែម្ដង ៕

To Top