ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ៥០ ០០០រៀល ក្នុងម្នាក់ៗ ជូនមន្ត្រីរាជការ។
តាមរយៈសេចក្ដីជូនដំណឹង របស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថា នៅក្នុងខែកញ្ញា ខាងមុខរាជរដ្ឋាភិបាល បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ៥០ ០០០ រៀលក្នុងម្នាក់ៗជូនមន្ត្រីរាជការ ៕