ភ្នំពេញ៖ លោក នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោកស្រី នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូកងទ័ពជើងទឹក ទៅបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។






ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃរបស់ លោក នាយឧត្តមនាវី ទៀ វិញ ត្រូ វបានអមដំណេីរដោយលោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រផងដែរ៕



