ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់លើកទី៧៧ រៀបចំដោយសមាគមឥណទានជនបទ ក្នុងវិស័យកសិកម្មសម្រាប់អាស៊ីប៉ាស៊ីហ្វិក (APRACA)ជាមួយធនាគារជាតិនៃកម្ពុជា នៅលើទឹកដីខេត្តសៀមរាប ។

កិច្ចប្រជុំបានផ្តោតលើការគាំទ្រឥណទានដល់គ្រប់តួអង្គក្នុងខ្សែច្រវ៉ាក់តម្លៃកសិកម្ម ដើម្បីលើកកម្ពស់ការអភិវឌ្ឍក្នុងតំបន់ ដោយបានជជែកពិភាក្សាលើចំណុចសំខាន់ៗ ផ្តោតលើគោលនយោបាយជំរុញការផ្តល់ហិរញ្ញប្បទាន និងគម្លាតដែលមិនឆ្លើយតបនឹងតម្រូវការក្នុងការអភិវឌ្ឍន៍ ដែលសម្របសម្រួលដោយលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងបន្ទាប់មកផ្តោតលើបទពិសោធន៍ដែលល្អៗក្នុងការផ្តល់ហិរញ្ញប្បទាន។

កិច្ចពិភាក្សារខាងលើ ចូលរួមដោយវាគ្មិនតំណាងធនាគារគោលនយោបាយមកពីប្រទេសក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិករួមមាន ៖ ឥណ្ឌា ប៉ាគីស្ថាន ហ្វីលីពីន បង់ក្លាដេស អ៊ីរ៉ង និងធនាគារBAAC នៃប្រទេសថៃឡង់ ។ នារសៀលថ្ងៃដដែល ក៏មានកម្មវិធីចុះអនុស្សារណៈរួមគា្នរវាង ARDB និង APRACA ផងដែរ៕







