ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ បានធ្វើការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា ជាមួយធនាគារក្នុងស្រុកទាំង៨ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព ។
ពិធីនេះផ្លាស់ប្តូរអនុស្សារណៈនេះ ធ្វើឡើងក្រោយកិច្ចប្រជុំរវាងម្តេចធិបតី ជាមួយតំណាងធនាគារទាំង៨គំរូ និងក្រសួងការងារ ។
ធនាគារទាំង៨នោះរួមមាន៖ ១- ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank Plc) , ២- ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia ឬWBC , ៣- ធនាគារប្រៃណីយ៍កម្ពុជាម.ក , ៤- ធនាគារកាណាឌីយ៉ា (Canadia Bank) , ៥- ធនាគារ អេស៊ីលីដា (ACLEDA Bank) , ៦- ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) , ៧- ធនាគារ វឹង (ខេមបូឌា) ម.ក (Wing Bank) និង៨- ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (SBI LY HOUR PLC)៕


















