ភ្នំពេញ៖ លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសគាំទ្រប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រឆាំងក្រុមជនជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និងប្តេជ្ញាការពារដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាជន។
ក្រោយពេលបានស្តាប់សារសំឡេង របស់សម្តេចតេជោ ហ៊ុន សែន យើងខ្ញុំយល់កាន់តែច្បាស់ អំពីសារប្រយោជន៍ដ៏ធំធេង និងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ព្រមទាំងឃើញកាន់តែច្បាស់ថែមទៀត នូវឧបាយកលដ៍ខ្មៅកខ្វក់របស់ពួកប្រឆាំង និងពួកអមិត្តដែលមានមហិច្ឆតា ផ្សព្វផ្សាយព័ត៌មានមិនពិត មូលបង្កាច់ ញុះញង់ បំបះបំបោរឲ្យមានបាតុកម្ម កុប្បកម្មប្រដាប់អាវុធ ដែលឈានដល់បដិវត្តន៍ពណ៌ ក្នុងគោលដៅផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ។
លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្កោលទោសយ៉ាងដាច់អហង្ការ និងប្រឆាំងយ៉ាងប្តូរផ្តាច់ចំពោះរាល់អង្គការចាត់តាំង និងបុគ្គលគ្រប់រូបដែលមានឧបាយកល ប្រើប្រាស់កម្លាំងប្រដាប់អាវុធ ឬរូបភាពណាក៍ដោយដើម្បីផ្តួល រំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកំពុងដឹកនាំប្រទេសជាតិ នៃយើងទទួលបាននូវភាពសុខសាន្ត ក្នុងសន្តិភាពនិងការអភិវឌ្ឍ ៕