ព័ត៌មានជាតិ

ឯកឧត្តម កែវ រតនៈ ប្រកាសគាំទ្រប្រសាសន៍របស់សម្តេចតេជោ ប្រឆាំងក្រុមជ្រុលនិយម ដែលប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាល

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ព្រមទាំងមន្ត្រីរាជការទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងកិច្ច សហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) និងសារ ពិសេសនានារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានពន្យល់បកស្រាយកន្លងមក គឺធ្វើឱ្យប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ យល់កាន់តែច្បាស់ថា កិច្ចសហ ប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) នេះ មានគោលបំណងជំរុញការអភិវឌ្ឍដល់ បណ្តាខេត្តដាច់ស្រយាល ជាប់ព្រំដែនឱ្យមានការរីកចម្រើន និងប្រែក្លាយព្រំដែននេះទៅជាព្រំដែន មិត្តភាព សាមគ្គីភាព និងសន្តិភាព ហើយមិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីដូចការព្យាយាមបំភ្លៃការពិត និងការចោទប្រកាន់ឡើយ ។

ព្រះរាជាណាចក្រកម្ពុជា បានបោះបង្គោលព្រំដែនតាមផែនទី ដែលព្រះមហាវីរក្សត្របានយកទៅភម្កល់នៅ អង្គការសហប្រជាជាតិ និងបណ្តាប្រទេសធំៗ ដូចជា បារាំង អាមេរិកជាដើម ប្រៀបដូចជាយើងបោះបង្គោលព្រំលើ កម្មសិទ្ធស្របច្បាប់របស់យើង ។ ការអភិវឌ្ឍធ្វើឱ្យប្រទេសយើង មានការរីកចម្រើនទាំងអស់គ្នាទាំងផ្លូវ អគ្គិសនី ទឹក មនុស្ស និងបច្ចេកវិទ្យា ព្រមទាំងកាត់បន្ថយឱ្យអស់នូវបទល្មើសផ្សេងៗ ដូចជាការជួញដូរមនុស្ស គ្រឿងញៀន រួមទាំង ការកាប់ព្រៃឈើផងដែរ និងបង្កើនជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅទីនោះ ។ នៅក្នុងកម្រិតកិច្ចសហប្រតិបត្តិការ ខាងលើនេះ គឺបណ្តាប្រទេសនីមួយៗត្រូវធ្វើការអភិវឌ្ឍរដោយខ្លួនឯង និងគោរពច្បាប់តាមប្រទេសរៀងៗខ្លួន ដោយ មានទំនាក់ទំនងគ្នាទៅវិញទៅមក ដូចជា ការភ្ជាប់ផ្លូវធ្វើដំណើរ អគ្គិសនី ទេសចរណ៍ជាដើម ជាពិសេសគឺមិនយកខេត្ត ទាំង៤ ដាក់រួមគ្នា ឬបែងចែកផលនោះទេ ។

យើងខ្ញុំទាំងអស់គ្នាជឿជាក់ និងទុកចិត្តទាំងស្រុងលើរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង សម្តេចតេជោ ដែល បានលះបង់ និងយកជីវិតជាដើមទុន ក្នុងការរំដោះពួកយើងឱ្យបានរួចផុត ពីរបបប្រល័យពូជសាសន៍ ផ្តល់ថ្ងៃកំណើត ទី២របស់ពួកយើង និងជាបិតាស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមរវាងខ្មែរ និងខ្មែរនៅឆ្នាំ១៩៩៨ ព្រមទាំងនាំការអភិវឌ្ឍប្រទេសជាតិ ដែលធ្វើឱ្យយើងមានជីវភាព រស់នៅថ្លៃថ្នូរ មានសុខដុមរមនាទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិជាមួយប្រទេសជឿនលឿន។

យើងខ្ញុំទាំងអស់គ្នា សូមប្រកាសថ្កោលទោស និងប្រឆាំងដាច់អហង្ការ ចំពោះរាល់ការញុះញង់បង្កចលាចល ក្នុងគោលដៅបំភ្លៃការពិត ដើម្បីរកេងចំណេញ នយោបាយរបស់ជនទាំងឡាយណា ដែលចង់បង្កអសន្តិសុខ បំផ្លាញ សន្តិភាព តាមរយៈការធ្វើកុបកម្មដោយខុសច្បាប់ និងសូមគាំទ្រទាំងស្រុង ចំពោះការបញ្ជាក់អំពីវិធានការម៉ឺងម៉ាត់របស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាឱ្យបាននូវសុខសន្តិភាព អាយុជីវិតរបស់ប្រជាជន ព្រមទាំងសូមអំពាវនាវ ដល់ជនរួមជាតិ ទាំងអស់ចូលរួមគាំទ្រគម្រោងនេះយ៉ាងមុតមាំ ដើម្បីឧត្តមប្រយោជន៍ជាតិ ៕

To Top