ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តតាកែវ និងមន្ត្រីនគរបាលក្រោមឱវាទទាំងអស់ បានប្រកាសគាំទ្រ យ៉ាងពេញទំហឹង នូវសារសំឡេងពិសេស របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានពន្យល់បន្ថែមអំពីកិច្ច សហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម(DTA) ដល់ជនរួមជាតិទាំងអស់ នៅថ្ងៃទី១២ សីហា ។
ក្នុងសារសំឡេងនេះដែរ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានធ្វើការពន្យល់ដោយផ្ទាល់ ក្នុងក្រុមរបស់យុវជនមួយចំនួន ដែលកំពុងបំផុសចលនាប្រឆាំង នឹងការអភិវឌ្ឍ និងជំរុញការចេញមកធ្វើបាតុកម្ម។
ក្នុងឱកាសនេះដែរ កងកម្លាំងនគរបាលនៃស្នងការដ្ឋាន នគរបាលខេត្តតាកែវទាំងអស់ សូមធ្វើការប្រឆាំង ដាច់ខាតនូវការប៉ុនប៉ងប្រមូលផ្តុំធ្វើបាតុកម្មហិង្សា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។
ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ គឺប្តេជ្ញាការពារ ឲ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់ សាធារណៈ ដើម្បីសេចក្តីសុខសាន្ត របស់ប្រជាពលរដ្ឋកម្ពុជា យើងទាំងអស់ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ៕