ពោធិ៍សាត់៖ លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីប្រកាស ចូលកាន់មុខតំណែងលោក ហេង សុភាណា អតីតអភិបាលស្រុកភ្នំក្រវាញ ជាអភិបាលរងខេត្តពោធិ៍សាត់ ជំនួសលោកចេង ឡៃ ដែលត្រូវទៅទទួលមុខតំណែងថ្មី ជាសមាជិកក្រុមប្រឹក្សាខេត្ត ។

ពិធីនោះត្រូវបានធ្វើឡើង នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរូម ពីសំណាក់លោក ខូយ រីដា អភិបាលខេត្ត, លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាអភិបាលរងខេត្ត, លោកប្រធានមន្ទីរស្ថាប័ននានាក្នុងខេត្ត, តំណាងសាលាដំបូងខេត្ត, លោកអភិបាលក្រុង/ស្រុកទាំង ៧, ក្រុមប្រឹក្សាឃុំ/សង្កាត់ទាំង ៤៩ និង កងកម្លាំងប្រដាប់អាវុធ ជាច្រើនរូបទៀតផងដែរ ៕

