ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច ចូលរួមប្រជុំគណៈកម្មាធិការ សម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធ តាមប្រព័ន្ធ Zoom

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈប្រព័ន្ធ Zoom នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក ហែម វណ្ឌី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ផ្ទាំងពាណិជ្ជកម្ម

កិច្ចប្រជុំបានផ្តោតលើការត្រៀម ដាក់ឲ្យឲ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលត្រូវបានភ្ជាប់ កញ្ចប់អត្ថប្រយោជន៍ ដែលបណ្ដាក្រសួង ស្ថាប័នអង្គភាព ពាក់ព័ន្ធបានរៀបចំក្នុងកិច្ចគាំទ្រ និងការ លើកទឹកចិត្ត, ការត្រៀមរៀបចំរបាយការណ៏វឌ្ឍនភាព នៃការអនុវត្តយុទ្ធសាស្រ្តជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕

To Top