ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងប្រតិភូ អមដំណើរកាលពីរសៀលថ្ងៃ១៥ សីហា បានអញ្ជើញចុះពិនិត្យ សេវាសុខាភិបាល សាធារណៈ នៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ ។
សាស្រ្តាចារ្យ និងក្រុមជំនាញសុខាភិបាល បានអញ្ជើញសួរសុខទុក្ខអ្នកជំងឺ ស្ត្រីសម្រាល គ្រួសារញ្ញាតិមិត្ត និងចុះពិនិត្យទីតាំងផ្តល់សេវាសម្រាក សង្គ្រោះបន្ទាន់ សម្រាល ពិនិត្យសម្ភារៈបរិក្ខារ ឱសថ ថែមទាំង បានជួបសំណេះសំណាលជាមួយមន្រ្តីមន្ទីរពេទ្យ ដោយជំរុញលើកទឹកចិត្ត ខិតខំប្រឹងប្រែងបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ក្រោមស្មារតីទទួលខុសត្រូវ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។ លើសពីនេះ គឺត្រូវបង្កើនសមត្ថភាពជំនាញ តាមរយៈការបណ្តុះបណ្តាលបន្ត។
គួរបញ្ជាក់ផងដែរ មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង កម្រិត CPA1 ស្ថិតនៅក្នុងស្រុកប្រតិបត្តិភ្នំស្រួច នៃមន្ទីរសុខាភិបាល រដ្ឋបាលខេត្តកំពង់ស្ពឺ៕