ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីអរគុណកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធខិតខំរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថិរភាពសង្គម

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងអំណរគុណ ដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គមជាតិកម្ពុជា។


តាមរយៈបណ្តាញសង្គម នារសៀលថ្ងៃទី១៩ សីហានេះ សម្តេចធិបតី លើកឡើងថា “សូមអរគុណដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គមជាតិកម្ពុជា”។

សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា “រាជរដ្ឋាភិបាល មានកាតព្វកិច្ចក្នុងការធានា ឱ្យបាននូវសុខសន្តិភាព សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូប ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីរក្សាបាននូវប្រក្រតីភាព នៃការប្រកបរបរប្រចាំថ្ងៃ របស់ប្រជាជន និងភាពចម្រុងចម្រើន របស់ប្រទេសជាតិ ដោយមិនអនុញ្ញាតឱ្យជនណាមួយមកបំផ្លិចបំផ្លាញសន្តិភាព និងបង្កចលាចលសង្គមបានឡើយ”៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top