បាត់ដំបង ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅទីលានតារាងបាល់ទាត់សាកលវិទ្យាល័យជាតិបាត់ដំបង។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានផ្តល់ជូនស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង នូវអង្ករចំនួន១០តោន មីចំនួន ៥០កេសធំ ត្រីខកំប៉ុង ចំនួន៥០កេស និងទឹកបរិសុទ្ធចំនួន ៥០០កេសផងដែរ៕









