ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២១ សីហានេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបានបង្ហាញឈ្មោះ តួនាទី និងលេខទូរសព្ទផ្ទាល់ខ្លួន របស់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន៤រូប ទទួលបន្ទុកជាអ្នកនាំពាក្យ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យសាធារណជន និងអ្នកសារព័ត៌មានងាយស្រួល ក្នុងការទំនាក់ទំនងការងារ ។

យោងតាមសេចក្តីជូនដំណឹង ស្តីពីលេខទូរសព្ទទំនាក់ទំនង មន្ត្រីទទួលបន្ទុកព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា លេខទូរសព្ទរបស់មន្ត្រីទទួលបន្ទុកព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ ដូចខាងក្រោម ៖
ទី១.ឯកឧត្តម កើត ឆែ អភិបាលរង រាជធានីភ្នំពេញ មានលេខទូរស័ព្ទ ០១២ ៧៨៨ ៨៨១។
ទី២. លោកស្រី ពេជ ស៊ីធឿន ប្រធានមន្ទីរព័ត៌មាន រាជធានីភ្នំពេញ លេខទូរស័ព្ទ ០៩៩ ៥៣៤ ៧៤៨។
ទី៣. លោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការរដ្ឋបាល លេខទូរស័ព្ទ ០១៧ ៦៦២ ២២៣ និង
ទី៤. លោក សេង បញ្ញា នាយកស្តីទីទីចាត់ការផែនការ និងវិនិយោគលេខទូរស័ព្ទ០១៧ ៥៥៥ ៨២៧៕




