ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២២ ខែសីហានេះ បានអញ្ជើញដឹកនាំសហការី ចុះទៅពិនិត្យមើលការសាងសង់ កសិដ្ឋានបន្លែធម្មជាតិ ស្ថិតនៅភូមិអង្រ្កង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ក្នុងដំណើរពិនិត្យមើលនោះ លោកបណ្ឌិតបានណែនាំដល់ លោក ហ៊ឺ ផេងឡា ម្ចាស់កសិដ្ឋានធម្មជាតិ ឌី ភី ខេ ឧដុង្គម៉ែជ័យ ធ្វើការដាំដុះឲ្យបានល្អតាមបច្ចេកទេស និងការថែទាំផងដែរ។

សូមជម្រាបថា ទីតាំងកសិដ្ឋានបន្លែធម្មជាតិក្រុងឧដុង្គម៉ែជ័យ គឺវិនិយោគលើផ្ទៃដីទំហំ ២៥ហិកតា ដែលគ្រោងនឹងដាំដុះបន្លែ មានដូចជា ខ្ញី ល្ហុង ដំឡូងឈ្វា ត្រប់ ននោង ដូងក្រអូប ស្វាយ និងស្រូវ ជា ដើម្បីត្រៀមផ្គត់ផ្គង់លើទីផ្សារក្នុងខេត្ត និងនៅរាជធានីភ្នំពេញ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
