ពោធិ៍សាត់: លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង លោកខូយ រីដា អភិបាល នៃ គណះអភិបាល ខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៤បានអញ្ជើញជាអធិបតី ប្រកាសចូលកាន់មុខតំណែង អភិបាល នៃ គណះអភិបាល ស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់ ។

ពិធីប្រកាសចូលកាន់មុខ តំណែងនោះបានធ្វើឡើង នៅក្នុងបរិវេណសាលាស្រុកភ្នំក្រវាញ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ សមាជិក ក្រុមប្រឹក្សាខេត្ត, លោកអភិបាលរងខេត្ត, លោកប្រធានមន្ទីរនានាក្នុងខេត្ត, លោកអភិបាលក្រុង/ស្រុក, លោកអភិបាលរងស្រុក, កងកម្លាំង ប្រដាប់អាវុធទាំង៣,សមាជិកក្រុមប្រឹក្សាស្រុក/ឃុំ និង មន្ត្រីរាជការជាច្រើនរូបទៀតផងដែរ ។
យោងអនុក្រឹត្យលេខ ៨០៨ អនក្រ.តតចុះថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជាត្រូវបានតែងតាំងលោកធាម សុផាត ឋានន្តរសក្តិវរមន្ត្រីថ្នាក់លេខ ២ អោយកាន់មុខតំណែងជាអភិបាល នៃ គណះអភិបាលស្រុកភ្នំក្រវាញ ៕

