ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បី ជ្រើសរើសអ្នកទទួលការងារសាងសង់ផ្លូវបេតុងដែក ទំហំ 5,080m² ទីធ្លាទំហំ 25m x 35m និង កាណាល់បង្ហូរទឹកប្រវែង 80m នៅឃ្លាំងអគ្គិសនីវត្តស្លែង ។
អគ្គិសនីកម្ពុជាបានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ ។ ឯកសារដេញថ្លៃមាន ដាក់លក់នៅអង្គភាពលទ្ធកម្ម អគ្គិសនីកម្ពុជាដែលមានអាសយដ្ឋាន អាគារលេខ ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពី ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០២៤ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 652 357 និង Website : www.edc.com.kh) ។
ឯកសារដេញថ្លៃដែលបានបំពេញរួច ត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ១៤:០០ ។
ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋាន ខាងលើវេលាម៉ោង ១៥:០៥ ថ្ងៃទី ២៥ខែ កញ្ញា ឆ្នាំ២០២៤ ។
ក្រុមហ៊ុន/សហគ្រាសដែលចូលរួមដាក់ឯកសារដេញថ្លៃ ស្នើសុំភ្ជាប់បន្ថែមមកជាមួយនូវឯកសារដេញថ្លៃ ដែលបាន ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម និងភ្ជាប់មកជាមួយនូវ Soft Copy ដែលជាឯកសារ Scan របស់ឯកសារដេញថ្លៃនេះ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាព ជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃបានតែមួយគត់ ។ ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញ ទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារ ដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ ៕