ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យសាលារៀន និងសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ នៅសាលារៀនមួយកន្លែង ក្នុងខេត្តកំពង់ស្ពឺ។

ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត៕

