ព័ត៌មានជាតិ

សាស្ត្រាចារ្យបណ្ឌិត ឡី សុភាព៖ សុខភាពសាធារណៈ គឺជាកិច្ចការរបស់ប្រជាជនទូទៅទាំងអស់គ្នា មិនមែនជាការទទួលខុសត្រូវ តែរាជរដ្ឋាភិបាលតែមួយនោះទេ

រូបភាព៖ ម៉ោ ដារាត់/ដើមអម្ពិល

ភ្នំពេញ៖ លោកសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវេជ្ជសាស្រ្ត ឱសថសាស្រ្ត និងទន្តសាស្រ្តកម្ពុជា និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានគូសបញ្ជាក់ថា សុខភាពសាធារណៈ គឺជាកិច្ចការងាររបស់ប្រជាជនទាំងអស់គ្នា មិនមែនជាការទទួលខុសត្រូវ តែរាជរដ្ឋាភិបាលតែមួយមុខនោះទេ ក្នុងន័យនេះលោកសាស្ត្រាចារ្យបណ្ឌិត ចង់សំដៅថា ដើម្បីឱ្យមានសុខមាភាពខ្លួនឯង និងក្រុមគ្រួសារ ពលរដ្ឋគ្រប់រូប ត្រូវតែយល់ដឹងអំពីការថែទាំងសុខភាពទាំងអស់គ្នា ។

ការថ្លែងរបស់លោកសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព ខាងលើនេះ ធ្វើឡើងក្នុងឱកាសទទួលជ័យលាភីសញ្ញាបត្រ បណ្ឌិតទស្សនវិជ្ជា ផ្នែកវិទ្យាសាស្ត្រសុខភាពសាធារណៈ និងផាសុកភាព ពីសាកលវិទ្យាល័យអន្តរជាតិ ពោធិសាស្ត្រា ផ្លរីដា សហរដ្ឋអាមេរិក (BODHISASTRA UNIVERCITY FLORIDA, USA) កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព បានលើកឡើងថា “សុខភាពសាធារណៈ ផាសុភាព គឺសំដៅទៅលើការថែទាំ ការបង្ការការពារ ហើយមិនអាចកាត់ផ្តាច់បានរវាងគ្រ​ប់ភាគីពាក់ព័ន្ធ ។ យើងត្រូវមានសហការគ្នា ទាំងការថែទាំសុខភាព ទាំងការព្យាបាល” ។

ជាមួយគ្នានេះ សាស្ត្រាចារ្យបណ្ឌិត ឡី សុភាព បានគូសបញ្ជាក់ថា “សូមធ្វើការគាំទ្រទៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់ ត្រូវតែយល់ដឹងអំពីការថែទាំងសុខភាព, ប្រជាជនកម្ពុជាម្នាក់ មានជំនាញមួយ សេវាកម្មមួយ ស្តង់ដារមួយ អាជីវកម្មមួយស្តង់ដារមួយ ប្រជាជនម្នាក់ ជាអ្នកចេះថែទាំសុខភាព របស់ខ្លួនឯងម្នាក់ ហើយជាអ្នកគាំទ្រគោលនយោបាយរដ្ឋាភិបាលស្របច្បាប់ម្នាក់ ។ ការផ្សាភ្ជាប់រ​វាងប្រជាពលរដ្ឋ ជាមួយអាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ទាំងអស់ ទាំងការព្យាបាលសុខភាព ​គឺបំពេញគ្នាទៅវិញទៅមក” ។

ក្នុងនោះដែរ លោកបានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដឹកនាំនាវាកម្ពុជា ធ្វើឱ្យប្រជាជនកម្ពុជា មានសុខមាភាពបានល្អ ។

លោកសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព បានបង្ហាញទស្សនទានរបស់ខ្លួនថា “សុខភាពសាធារណៈ គឺជាកិច្ចការងាររបស់ប្រជាជនទាំងអស់គ្នា មិនមែនជាការទទួលខុសត្រូវតែរាជរដ្ឋាភិបាលតែមួយមុខនោះទេ គឺទទួលខុសត្រូវទាំងអស់គ្នា ។ ក្រសួងស្ថាប័ន្ធដែលពាក់ព័ន្ធទាំងអស់ ត្រូវតែធ្វើការចូលរួម ទាំងការបង្ការ និងការព្យាបាល ជាការផ្សារភ្ជាប់គ្នាទៅវិញទៅមក”។

គួរឱ្យដឹងថា ជ័យលាភីសញ្ញាបត្រ បណ្ឌិតទស្សនវិជ្ជា ផ្នែកវិទ្យាសាស្ត្រសុខភាពសាធារណៈ និងផាសុកភាព ពីសាកលវិទ្យាល័យអន្តរជាតិ ពោធិសាស្ត្រា ផ្លរីដា សហរដ្ឋអាមេរិក (BODHISASTRA UNIVERCITY FLORIDA, USA) ដែលលោកសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព ទទួលបាននាឱកាសនេះ ជាសក្ខីភាពនៃការខិតខំបំពេញស្នាដៃ និងសមិទ្ធផលជាច្រើនរបស់លោក និងសហការី ពិសេសក្រុមប្រឹក្សាភិបាលសមាគម គណៈកម្មការប្រតិបត្តិសមាគម និងសមាគមវិស័យនានា ចំណុះសមាគមសហព័ន្ធវិនិយោគិនកម្ពុជា សមាគមសហព័ន្ធវេជ្ជសាស្រ្ត ឱសថសាស្រ្ត និងទន្តសាស្រ្តកម្ពុជា សមាគមអ្នកលក់ឱសថកម្ពុជា និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

លោកសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព លើកឡើងថា “ជានិច្ចកាល ក្នុងនាមខ្ញុំបាទជាប្រធានសមាគមសហព័ន្ធវេជ្ជសាស្រ្ត ឱសថសាស្រ្ត និងទន្តសាស្រ្តកម្ពុជា និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជា តែងតែធ្វើជាដៃគូអភិវឌ្ឍន៍ដ៏ល្អ និងមានឆន្ទៈ ជាមួយក្រសួង ស្ថាប័ន សាធារណៈទាំងថ្នាក់ជាតិ និងក្រោមជាតិ មន្ទីរអង្គភាពរបស់រដ្ឋ រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ដោយសហការយ៉ាងជិតស្និទ្ធ ក្នុងការទំនាក់ទំនង ការផ្ដល់ព័ត៌មាន ការបង្កលក្ខណៈងាយស្រួល ការជួយផ្សព្វផ្សាយឱ្យជ្រួតជ្រាប ពីលិខិតបទដ្ឋាននានា ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ រយៈពេលខ្លី ការលើកកម្ពស់គុណភាពអប់រំ ការជួយរកការងារ ពិសេសផ្នែកថែទាំសុខភាព និងសុខុមាលភាព សុវត្ថិភាពចំណីអាហារ បដិសណ្ឋារកិច្ច ។ល។ យើងទាំងអស់គ្នាដឹងហើយថា ដើម្បីសម្រេចគ្រប់កិច្ចការ យើងត្រូវការចាំបាច់នូវធនធានមនុស្ស ដែលប្រកបដោយសមត្ថភាព មានគុណភាព មានជំនាញបច្ចេកទេសវិជ្ចាជីវៈ មានសីលធម៌ និងមិនអាចខានបាននោះ គឺសុខភាពល្អ “សុខភាពដើម្បីយើងទាំងអស់គ្នា យើងទាំងអស់គ្នាដើម្បីសុខភាព” “៕

To Top