ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តា ក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា អគ្គិសនីកម្ពុជា មានតម្រូវការជ្រើសរើស -ក្រុមហ៊ុនម៉ៅការ សាងសង់ប្រព័ន្ធបណ្តាញអគ្គិសនី – ជូន អតិថិជនធុនមធ្យម ធុនធំ និងដុំ សម្រាប់អគ្គិសនីកម្ពុជា (ភ្នំពេញ) និង អគ្គិសនីខេត្តចំនួន ១៥ ។
ឯកសារ មានដាក់លក់នៅអង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន: អាគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ពីថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៤ រៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 652 357 និង (Website: www.edc.com.kh)) ។
តម្លៃលក់ឯកសារត្រូវបានកំណត់ចំនួន ៤០ ដុល្លារអាមេរិកគត់ ។
លក្ខខណ្ឌតម្រូវ ឲ្យក្រុមហ៊ុនផ្តល់ឯកសាររួមមាន ៖
–រចនាសម្ព័ន្ធគ្រប់គ្រងក្រុមហ៊ុនច្បាស់លាស់ និងបទពិសោធន៍ ។
-មធ្យោបាយដឹកជញ្ជូន ដូចជា ៖ រថយន្តដឹកសម្ភារ រថយន្តស្ទូច និង រថយន្ត ឌួងជាដើម ។
-សម្ភារបច្ចេកទេសអគ្គិសនី និងឧបករណ៍តេស្ត ស្របតាមស្តង់ដារអគ្គិសនីកម្ពុជា បានកំណត់ ។
-ឃ្លាំងទុកដាក់សម្ភារបរិក្ខារអគ្គិសនី ។
-ប័ណ្ណប៉ាតង់ឆ្នាំ២០២៤, វិញ្ញាបនប័ត្រចុះបញ្ជីអាករលើតម្លៃបន្ថែម, វិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុង បញ្ជីពាណិជ្ជកម្ម (ថតចម្លងត្រឹមត្រូវ តាមច្បាប់ដើម) ។
សំណើចូលរួមជា * ក្រុមហ៊ុនម៉ៅការសាងសង់ ប្រព័ន្ធបណ្តាញអគ្គិសនី ” ត្រូវរៀបចំជាបីច្បាប់ (ច្បាប់ដើមមួយ ច្បាប់ និងច្បាប់ចម្លងពីរច្បាប់) ត្រូវដាក់ក្នុងស្រោមសំបុត្របិទក្ខិត និង ត្រូវប្រគល់ជូនអង្គភាពលទ្ធកម្មមិនឱ្យហួស ថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង១១:០០ ។ អគ្គិសនីកម្ពុជា បដិសេធទទួលសំណើ ក្រុមហ៊ុនណា ដែលដាក់ក្រោយកាល បរិច្ឆេទឈប់ ទទួលដូចបាន កំណត់ខាងលើ ។ ក្រោយការវាយតម្លៃ របស់គណៈកម្មាធិការលទ្ធកម្ម ក្រុមហ៊ុន/សហគ្រាស ដែលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ នឹង ត្រូវបានជ្រើសរើស ជាបេក្ខភាពចូលរួមជា” ក្រុមហ៊ុនម៉ៅការ សាងសង់ប្រព័ន្ធ បណ្តាញ អគ្គិសនី របស់ អគ្គិសនីកម្ពុជា ។
ក្រុមហ៊ុនរួមទុន ក្រុមហ៊ុន/សហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយអាចដាក់សំណើ បានតែមួយគត់ ។ ករណីពិនិត្យឃើញថាមានសំណើលើសពីមួយរនោះ សំណើទាំងអស់នឹងត្រូវបានបដិសេធដោយ ស្វ័យប្រវត្តិ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួម សូមអញ្ជើញទាក់ទងជាមួយអង្គភារាលទ្ធកម្ម ដើម្បីទិញ ឯកសារ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការងារនេះ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រី ជ្រាបជាព័ត៌មាន តាមការគួរ ៕