ភ្នំពេញ ៖ រាជរដ្ឋាភិបាល នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បានប្រកាសជាផ្លូវការ ការបង្កើត មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយអាចឱ្យប្រជាពលរដ្ឋនៅក្នុងនិងក្រៅប្រទេស អាចបរិច្ចាគថវិកា ជាមួយរាជរដ្ឋាភិបាល បាន នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ តាមរយៈការចូលរួមជាសាច់ប្រាក់សុទ្ធក៏បាន ឬអាចផ្ទេតាមរយៈគណនីធនាគារ ផ្លូវការរបស់មូលនិធិ ។

មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាស ឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

សម្រាប់ការចូលរួមជាសាច់ប្រាក់ សូមទាក់ទង លោក សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្ត្រី ទូរស័ព្ទលេខ 012 961 971 ទីតាំង៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី ” អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ ២០៦ ជាន់ទី២ ” ។
ដោយឡែកចំពោះការបរិច្ចាគ តាមរយៈគណនីធនាគារដូចខាងក្រោម៖ ឈ្មោះគណនី៖ “Foundation for Border Infrastructure Development”
លេខគណនីធនាគារទាំង៦ រួមមាន៖
១ ⁃ ធនាគារកាណាឌីយ៉ា “Canadia Bank” ៖ 1341325012 (KHR) , 1341325011 (USD)
២ ⁃ ធនាគារអេហ្វធីប៊ី “FTB Bank” ៖ 100020166686 (KHR) , 300020166537 (USD)
៣ ⁃ ធនាគារអេប៊ីអេ “ABA Bank” ៖ 7179 8 7179 (KHR) , 7179 9 7179 (USD)
៤ ⁃ ធនាគារអេស៊ីលីដា “ACLEDA Bank” ៖ 0001-05-559998-99 (KHR) , 0001-05-559998-88 (USD)
៥ ⁃ ធនាគារខេប៊ីប្រាសាក់ “KB PRASAC Bank” ៖ 033 190 910 002 (KHR) , 033 190 910 001 (USD)
៦ ⁃ ធនាគាររីង “WING Bank” ៖ 220820231 (KHR) , 220820232 (USD)
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 066 263 979 / 093 263 979 / 086 263 979 / 012 263 979 / 011 263 979 – Telegram: 066 263 979៕


