ភ្នំពេញ៖ នៅទីបំផុត អ្នកបេីករថយន្តពាក់ស្លាកលេខ ន.ប ដែលធ្វើឱ្យផ្ទុះការរិះគន់ ពេញបណ្ដាញសង្គម ចំពោះកាយវិការមិនសមរម្យ ទៅលើបុគ្គលិកបម្រើការងារនៅផ្លូវល្បឿនលឿន នាពេលថ្មីនេះ បានជួបទល់មុខគ្នា ក្នុងស្មារតីផ្សះផ្សានិងការអធ្យាស្រ័យគ្នា។
ក្នុងជំនួបនេះ ភាគីអ្នកបើកបររថយន្ត បានទទួលស្គាល់កំហុស និងធ្វើការសុំទោស ភាគីបុគ្គលិកស្រី ហើយភាគីខាងបុគ្គលិកផ្លូវល្បឿនលឿន ក៏យល់ព្រមអធ្យាស្រ័យ ឲ្យផងដែរ ។
ជាមួយគ្នានេះ អ្នកបើកបររថយន្ដខាងលើ ក៏បានអរគុណ ដល់មហាជន ដែលទុកឱកាសឲ្យរូបលោក បានកែខ្លួន នៅកំហុងឆ្គង ដែលជាអចេតនាផងដែរ៕