ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចែករំលែកបទពិសោធន៍ល្អៗ ក៏ដូចជា សេវាកម្មធនាគារនៅកម្ពុជា និងចក្ខុវិស័យ ARDB សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មនៅជនបទ ដល់គណៈប្រតិភូធនាគារអភិវឌ្ឍន៍ចិន (CDB) ។

នាថ្ងៃទី២៦ ខែសីហា នៅទីស្នាក់ការកណ្តាលធនាគារ ARDB គណៈប្រតិភូធនាគារអភិវឌ្ឍន៍ចិន (CDB) បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី។

នៅក្នុងជំនួបនោះ គណៈប្រតិភូធនាគារអភិវឌ្ឍន៍ចិន (CDB) ដឹកនាំដោយ អ្នកស្រី យូ យ៉ាន នាយកផ្នែកទំនាក់ទំនងអតិថិជន និងសហការី ក៏បានថ្លែងអំណរគុណ ចំពោះ អនុសាសន៍របស់ បណ្ឌិត កៅ ថាច ដែលបានចែករំលែកបទពិសោធន៍ល្អៗ ក៏ដូចជា សេវាកម្មធនាគារនៅកម្ពុជា និងចក្ខុវិស័យ (ARDB) សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មនៅជនបទ ៕



