ភ្នំពេញ ៖ ប្រមុខការទូតចិន ប្រចាំកម្ពុជា បានប្រកាសឱ្យដឹង ពីសហការជាមួយអាជ្ញាធរកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាម មិនពិតអំពីប្រទេសកម្ពុជា ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពិន បានគុសបញ្ជាក់ នៅថ្ងៃព្រហស្បត្តិ៍នេះថា «គណនីដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយ ពាក្យចចាមអារ៉ាមមិនពិតអំពីប្រទេសកម្ពុជា ត្រូវបានបិទ»។
លោក ទូតបន្តថា « យើងនឹងសហការជាមួយមិត្តភក្តិកម្ពុជា ក្នុងការប្រឆាំងយ៉ាងមុតមាំជាមួយនឹងព័ត៌មានដែលមិនពិត»។

