ភ្នំពេញ៖ នាវេលាថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៤នេះ ក្រុមហ៊ុន អ័រគីដេ វីឡា (Orkide Villa) បានប្រកាសចូលរួមបរិច្ចាកថវិការចំនួន ”ដប់ម៉ឺនដុល្លារ” ដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយផ្តោតលើការកសាងតាមបណ្តោយផ្លូវក្រវាត់ព្រំដែន។

យោងទៅតាមការប្រកាសពី ក្រុមហ៊ុន អ័រគីដេ វីឡា ដើម្បីបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព ក្រុមហ៊ុន សូមចូលរួមចំណែកជាថវិការប្រគល់ជូនមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ហ្វេសប៊ុក៖ https://www.facebook.com/orkide.development
098 733 333
