ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី៥ ដឹកនាំដោយ លោក រស់ សីលវ៉ា ប្រធានក្រុមប្រឹក្សាភិបាល ហើយកិច្ចប្រជុំនេះ ក្នុងបំណង ដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាង ផែនទីបង្ហាញផ្លូវ ១០ ឆ្នាំរបស់ (ធ.អ.ជ.ក.) ឆ្នាំ២០២៤-២០៣៣។

នៅក្នុងកិច្ចប្រជុំនោះ លោកប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក៏បានស្នើសុំពិនិត្យនិងបង្កើតលើការកែសម្រួល គោលការណ៍ និងនីតិវិធីឥណទានគាំទ្រដល់ សហគមន៍កសិកម្ម ដែលស្ថិតនៅក្នុង ខ្សែច្រវាក់ផលិតកម្ម និងកសិ-ឧស្សាហកម្ម ៕




