ព័ត៌មានជាតិ

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ១០ គ្រួសារ នៅស្រុកកោះសូទិន បានទទួលអំណោយ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

កំពង់ចាម ៖ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និង លោកស្រី ប៉ាង ដានី ជាអនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានសាខា កាកបាទក្រហមខេត្ត នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៤ នេះ បាននាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋមានពិការភាព និងមានជីវភាពខ្វះខាតចំនួន ១០ គ្រួសារ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។

ស្ថិតក្នុងឱកាសនោះដែរ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេច តែងតែគិតគូរ បារម្ភ អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង រួមទាំង ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយតែងបានចាត់តំណាង នាំយកជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាលទុក្ខលំបាក ជូនជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក ” កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល ” ។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា ក្រុមការងារសាខាកាកបាទក្រហមខេត្តកំពង់ចាម បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ខ្នងផ្ទះគ្រួសារប្រជាពលរដ្ឋ ដែលមានពិការភាព និងមានជីវភាពខ្វះខាតចំនួន ១០គ្រួសារ ស្ថិតក្នុងឃុំពង្រ ឃុំមហាលាភ និងឃុំល្វេ ស្រុកកោះសូទិន៕

To Top