ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានបញ្ជាក់យ៉ាងច្បាស់ នៅចំពោះមុខបង ប្អូនកងទ័ពថា យើងទាំងអស់គ្នាជាកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ជាកម្លាំងដ៏រឹងមាំ របស់រាជរដ្ឋាភិបាល ដាច់ខាតត្រូវមានភក្ដីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ។

នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានអញ្ជើញដឹកនាំកម្លាំងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដោយបានដាក់បទបញ្ជាដល់កម្លាំងទាំងអស់ ត្រូវត្រៀមនៅហ្នឹងកន្លែង និងមធ្យោបាយ ដើម្បីរងចាំអនុវត្តរាល់បទបញ្ជាដែលថ្នាក់លើប្រគល់ជូន ។

ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានបញ្ជាក់យ៉ាងច្បាស់ នៅចំពោះមុខបងប្អូនកងទ័ពថា «យើងទាំងអស់គ្នា ជាកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ជាកម្លាំងដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ដាច់ខាតត្រូវមានភក្ដី ភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ មានតួនាទី និងភារកិច្ចការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋជាពិសេសការពារ សន្តិភាពឲ្យខាងតែបាន» ៕







