ភ្នំពេញ៖ នាថ្ងៃទី៣១ ខែសីហានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំកម្មពិធីដាំកូនឈើលើកទី៣ចំនួន ២០០០ដើម ក្រោមប្រធានបទ “កូនឈើមួយ ក្តីស្រលាញ់មួយ”ដែលមានអ្នកចូលរួមប្រមាណ ៧៥៨នាក់ ក្រោមអធិបតីភាពលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារARDB ដែលពិធីនេះធ្វេីឡេីងនៅភូមិជ្រៃលាស់ ឃុំជ័យធំ និងភូមិជុល ឃុំសន្លង ក្នុងស្រុកខ្សាច់កណ្តាល ។

កម្មវិធីនេះ មានការចូលរួមពីក្រុមប្រឹក្សា ស្រុកចំនួន ២១ នាក់គណៈអភិបាលស្រុក ចំនួន ០៧ នាក់ នាយក នាយករងរដ្ឋបាលស្រុកចំនួន ០៣ នាក់ និងមានប្រធាន អនុប្រធាន មន្ត្រីការិយាល័យចំណុះ និង ជំនាញរដ្ឋបាលស្រុកចំនួន ៦១ នាក់ មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធ ទាំង៣អង្គភាពចំនួន ០៣ នាក់ មេឃុំ ស្មៀនឃុំ ទាំង១២ឃុំ ចំនួន ២៤ នាក់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់នៃឃុំរកាជន្លឹង និងឃុំជ័យធំ។

បន្ទាប់ពីដាំដើមឈើរួចនៅព្រឹកថ្ងៃដដែលនោះ បណ្ឌិត កៅ ថាច ក៏បានអញ្ជើញជួប សំណេះសំណាលជាមួយសិស្សានុសិស្សក្នុងអនុវិទ្យាល័យ ឃុំជ័យធំ ប្រមាណជា៣០០នាក់ ៕









