ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវរូបថតចំនួនពីរសន្លឹកដែលមាន កាយវិកាប្រហាក់ប្រហែលគ្នា ដែលក្នុងនោះមួយសន្លឹកថតនៅក្នុងឆ្នាំ១៩៩៨ និងមួយសន្លឹកទៀតថតនៅក្នុងឆ្នាំ២០២៤នេះ។
នៅលើគណនីហ្វេសប៊ុក នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤នេះ ជាមួយនឹងរូបថតទាំងពីរសន្លឹក សម្ដេចតេជោ ហ៊ុន សែន បានភ្ជាប់នូវខ្លឹមសារថា៖ «រូបថត ២សន្លឹក មួយសន្លឹកថតឆ្នាំ១៩៩៨ ក្នុងវ័យ ៤៦ឆ្នាំ ជានាយករដ្ឋមន្រី្ត ពេលធ្វើបទសម្ភាសន៍ជាមួយសារព័ត៌មាន នៅផ្ទះតាខ្មៅ។ មួយសន្លឹកទៀតថតថ្ងៃ៣០ សីហា ២០២៤ ក្នុងវ័យ ៧២ឆ្នាំ បំពេញតួនាទី ជាប្រមុខរដ្ឋស្តីទីទទួលសារតាំង អគ្គរាជទូតអូស្ត្រាលីនៅវិមាន ព្រឹទ្ធសភាចំការមន។
រូបថតទាំងពីរខុសទីកន្លែងគ្នា ពេលវេលាខុសគ្នា អាយុខុសគ្នានិងបំពេញការងារខុសគ្នា តែកាយវិការប្រហាក់ប្រហែលគ្នា» ៕