ព័ត៌មានជាតិ

បាតុកម្មនៅកូរ៉េខាងត្បូង ព្រឹកនេះមានបំណងធ្វើបដិវត្តផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា (មានវីដេអូ)

ភ្នំពេញ៖ ក្រុមបាតុករប្រឆាំងជ្រុលនិយមនៅកូរ៉េខាងត្បូងនាព្រឹកថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២៤នេះបានស្រែកអំពាវនាវឱ្យមានការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ បាតុករម្នាក់បានឡើងប្រកាសពីផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។

បាតុករស្ត្រីបានលើកឡើងថា៖ “នៅពេលនេះ ខ្ញុំសូមសួរទៅបង គឹមសុខថា តើធ្វើយ៉ាងណា ជួយរកក្បាលម៉ាស៊ីនដឹកនាំ ដើម្បីធ្វើបដិវត្ត ទម្លាក់របបផ្ដាច់ការចោល ទើបអាចប្ដូរយករបបប្រជាធិបតីយ្យពិតប្រាកដមកជូនប្រជាពលរដ្ឋខ្មែរ។ បើយើងទម្លាក់របបផ្ដាច់ការ ទើបទឹកដីខ្មែរស្ថិតនៅគង់វង្សជាអមតៈ” ។

នេះគឺជាការបង្ហាញសកម្មភាពយ៉ាងច្បាស់ និងលេចចេញធាតុពិតនៃការធ្វើបាតុកម្មនៅសាធារណរដ្ឋកូរ៉េ ដែលមានការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ បាតុកម្មនេះ មានក្រុមជ្រុលនិយមរបស់ជនក្បត់បីជំនាន់សមរង្ស៊ីនៅពីក្រោយ៕

To Top