Breaking: គ្រោះថ្នាក់រថយន្តក្រុង របស់សាលា នៅប្រទេសចិន សម្លាប់មនុស្ស១១នាក់ ក្នុងនោះមានសិស្ស, នេះបើតាមទីភ្នាក់ងារព័ត៌មានបារាំង នៅមុននេះបន្តិច។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា រថយន្តក្រុងសាលាមួយគ្រឿង បានបើកបុកហ្វូងមនុស្ស នៅខាងក្រៅសាលាមធ្យមសិក្សាមួយ នៅភាគខាងកើតប្រទេសចិន កាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្ស ១១ នាក់ក្នុងនោះមានសិស្ស ៥ នាក់ផងដែរ។
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា “មកដល់ពេលនេះ (ឧបទ្ទវហេតុ) បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១១ នាក់ ក្នុងនោះ ៦ នាក់ជាឪពុកម្តាយ និង ៥ នាក់ជាសិស្ស” ដោយបន្ថែមថាមនុស្សម្នាក់ទៀត ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។