ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីថ្លែងការណ៍បំភ្លឺ ឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ APHR ទាក់ទងនឹងវិធានការ ដែលរាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យកប្រឆាំងនឹងអំពើឧបឃាត របស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលតែងតែប្រេីគ្រប់រូបភាពដេីម្បីចង់ផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្របពេលកម្ពុជា កំពុងតែមានការអភិវឌ្ឍន៍ ប្រជាជនរស់នៅក្នុងសុខសន្តិភាព ។