ភ្នំពេញ៖ វិទ្យាស្ថានទំនាក់ទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងភាពជា ដៃគូ ជាមួយមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ នឹងសហការរៀបចំ វេទិកា ទំនាក់ទំនង អន្តរជាតិ លើក ទី៣ ស្តី ពី «សណ្តាប់ធ្នាប់ ពិភព លោ ក ប្រកបដោយការផ្លាស់ប្តូរ និងតួនាទីរបស់មហាអំណាច សម្រាប់សន្តិភាព ស្ថិរភាព និង វិបុលភាពសាកល» (International Relations Forum on Changing Global Order and Role of Superpowers for Global Peace, Stability and Prosperity) ដែលនឹង ប្រព្រឹត្ត ទៅពេលមួយថ្ងៃ គឺនៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភា កម្ពុជា។
វេទិកានេះមានគោលបំណង ពិនិត្យ សណ្តាប់ធ្នាប់ពិភពលោកថ្មីនៅក្នុងបរិបទ នៃការប្រកួត ប្រជែង គ្នា រវាង ប្រទេសមហាអំណាច ភាពតាន តឹងនៅអឺរ៉ុប មជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀត, លើកកម្ពស់ ការយល់ដឹងជាសាធារណៈ អំពីតួនាទីរបស់មហាអំណាច និងការអនុវត្តរបស់ពួកគេ សម្រាប់ សន្តិភាព និង សន្តិសុខពិភពលោក និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ស្តីពីសារៈសំខាន់នៃសន្តិភាព។
វេទិកានេះនឹងមានវាគ្មិន និងអ្នកចូលរួមមកពីស្ថាប័នធនាគារខួរក្បាលជាតិនិងអន្តរជាតិ សាស្ត្រាចារ្យ និង និស្សិតសាកលវិទ្យាល័យ តំណាងក្រសួង តំណាងស្ថា ទូតបរទេសប្រចាំកម្ពុជា ថ្នាក់ដឹកនាំ និងអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងអ្នកសារព័ត៌មាន សរុបប្រមាណ ១០០នាក់។
វេទិកានេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព របស់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងពិធីបើក, និងលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធាន រាជបណ្ឌិត្យសភាកម្ពុជា ក្នុងពិធីបិទ។
យោងតាមលោកបណ្ឌិត គិន ភា បានបញ្ជាក់ថា នៅចុងវេទិកានេះ ក៏នឹងមានពិធីចុះហត្ថលេខា លើ អនុស្សរណៈ នៃការយោគយល់គ្នា រវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជានិងមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរ ប្រចាំព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេល ៤ឆ្នាំ (២០២៤-២០២៧)។ អនុស្សរណៈ នៃការយោគយល់គ្នានេះ បញ្ជាក់ពីវិសាលភាព និងបង្កើតក្របខ័ណ្ឌ សម្រាប់កម្មវិធីកិច្ចសហប្រតិបត្តិការ រវាង ស្ថាប័នទាំងពីរ។ ពិធីចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នានេះ នឹងប្រព្រឹត្តទៅក្រោម អធិបតីភាព របស់លោកបណ្ឌិតសភាចារ្យ សុខ ទូច៕