ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន /សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បី ជ្រើសរើសអ្នកទទួលការ ផ្គត់ផ្គង់សម្ភារ សាងសង់ និងដំឡើងត្រង់សួរម៉ាទ័រថ្មី០១គ្រឿង TR 115/22kV, 75MVA នៅអនុស្ថានីយ អគ្គិសនីទួលពង្រ (GSB) ។
អគ្គិសនីកម្ពុជាបានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ ។ ឯកសារដេញថ្លៃមាន ដាក់លក់នៅអង្គភាព លទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន អាគារលេខ ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពី ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២៤ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 023 67 66 007 / 092 652 357 និង Website: www.edc.com.kh) ។
ឯកសារដេញថ្លៃដែលបានបំពេញរួច ត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០ ។
ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋាន ខាងលើវេលាម៉ោង ១៥:០៥ ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២៤ ។
ក្រុមហ៊ុន/សហគ្រាសដែលចូលរួមដាក់ឯកសារដេញថ្លៃ ស្នើសុំភ្ជាប់បន្ថែមមកជាមួយនូវឯកសារដេញថ្លៃ ដែលបាន ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម និងភ្ជាប់មកជាមួយនូវ Soft Copy ដែលជាឯកសារ Scan របស់ឯកសារដេញថ្លៃនេះ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើ ដេញថ្លៃបានតែមួយគត់ ។ ក្រុមហ៊ុន/សហគ្រាស ដែលមានបំណង ចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទង ជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារ ដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ ៕