ព័ត៌មានជាតិ

រឿងរ៉ាវរបស់លោក Xi Jinping ជាមួយនឹងមិត្តភក្តិអាហ្វ្រិក

តបតាមការអញ្ជើញ របស់ប្រធានរដ្ឋចិន Xi Jinping ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងសមាជិក នៃវេទិកា ស្តីពីកិច្ចសហប្រតិបត្តិការ ចិន-អាហ្វ្រិក ចំនួនជាង ៥០ ប្រធានគណៈកម្មាធិការ សហភាពអាហ្វ្រិក អគ្គលេខាធិការអង្គការ សហប្រជាជាតិ និងប្រមុខនៃអង្គការ អន្តរជាតិជាច្រើន នឹងជួបជុំគ្នា នៅទីក្រុងប៉េកាំងពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកញ្ញាខាងមុខនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល នៃវេទិកា សហប្រតិបត្តិការចិន-អាហ្វ្រិក ។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍ សំខាន់រវាងប្រទេសចិន និងអាហ្រ្វិកប៉ុណ្ណោះទេ ក៏ថែមទាំងជាព្រឹត្តិការណ៍ ដ៏សំខាន់មួយ សម្រាប់ប្រទេស”សកលខាងត្បូង” និងសហគមន៍អន្តរជាតិ ទាំងមូលទៀតផង ។

“មិនថា ស្ថានការណ៍អន្តរជាតិ ប្រែប្រួលយ៉ាងណាក្តី ក៏ប្រទេសចិន នឹងបន្តប្រកាន់ ខ្ជាប់នូវគោលនយោបាយ មេត្រីភាពជា មួយអាហ្រ្វិក ធ្វើជាមិត្តភក្តិ គួរជាទីពំនាក់ និងជាដៃគូដ៏ស្មោះត្រង់ របស់បណ្តាប្រទេសអាហ្វ្រិក ហើយខិតខំធ្វើការ ដើម្បីរួមចំណែក កាន់តែច្រើន សម្រាប់បុព្វហេតុសន្តិភាព និងការអភិវឌ្ឍរបស់អាហ្វ្រិក ។” លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងបែបនេះ ដោយតាងនាមប្រជាជនចិន ។

នៅយប់ថ្ងៃទី ២១ ខែសីហាឆ្នាំ ២០២៣ លោក Xi Jinping បានទៅដល់ទីក្រុង Johannesburg ប្រទេសអាហ្វ្រិក ខាងត្បូង តាមយន្តហោះពិសេស ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ផ្លូវរដ្ឋលើកទីបួន របស់លោកទៅកាន់អាហ្វ្រិកខាងត្បូង។ នេះក៏ជាលើកទី១០ដែរដែលលោក Xi Jinping បានធ្វើដំណើរទៅកាន់ទឹកដីអាហ្វ្រិក។ លោកបានថ្លែងថា “ក្នុងរយៈពេល១០ ឆ្នាំកន្លងមកនេះ នៅលើទឹកដី ដ៏អស្ចារ្យនៃអាហ្វ្រិកខាងត្បូង ខ្ញុំបានធ្វើជាសាក្សីនៃការអភិវឌ្ឍ យ៉ាងផុលផុស នៃទំនាក់ទំនង ចិន-អាហ្វ្រិកខាងត្បូង ដោយមិនត្រឹម តែបានឃើញ ការបង្កើតវិទ្យាស្ថានខុងជឺ នៅសាកលវិទ្យាល័យ បច្ចេកវិទ្យា Durban និងបានដកបទពិសោធពី’ឆ្នាំចិន ‘របស់អាហ្វ្រិកខាងត្បូងប៉ុណ្ណោះទេ ក៏បានរួមជាមួយ លោកប្រធានាធិបតី អាហ្វ្រិកខាងត្បូង ចុចប៊ូតុងចាប់ផ្តើម នៃខ្សែសង្វាក់ផលិតកម្មរោងចក្រ BAIC អាហ្រ្វិកខាងត្បូងទៀតផង ។

ទំនាក់ទំនងចិន-អាហ្រ្វិកខាងត្បូងគឺតំណាង ឱ្យការអភិវឌ្ឍយ៉ាងខ្លាំងក្លា នៃទំនាក់ទំនងចិន-អាហ្វ្រិក។ នៅក្នុងខែមីនាឆ្នាំ ២០១៣ លោក Xi Jinping បានធ្វើដំណើរទៅកាន់ទ្វីបអាហ្រ្វិក ដែលជាដំណើរទៅ ក្រៅប្រទេសជាលើកដំបូង បន្ទាប់ពីលោកបានឡើង កាន់តំណែង ជាប្រធានរដ្ឋចិន ។
លោកបានស្នើឡើង នូវគោលគំនិត ស្តីពីគោលនយោបាយ ដែលពិតប្រាកដ និងភាពស្និទ្ធស្នាលចំពោះអាហ្វ្រិក។ នេះគឺជាការចាប់ផ្តើមនៃសករាជថ្មីនៃមិត្តភាពចិន-អាហ្វ្រិក ។
ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៣ លោក Xi Jinping បានទៅបំពេញទស្សនកិច្ចនៅទ្វីបអាហ្វ្រិកចំនួន ៥ ដង ហើយរាល់លើកលោកសុទ្ធតែទទួល បានការស្វាគមន៍យ៉ាង ឱឡារិកបំផុត ដែលបានឆ្លុះបញ្ចាំង ពីចំណងមិត្តភាព ដ៏ជ្រាលជ្រៅ របស់ប្រជាជនអាហ្វ្រិក ចំពោះប្រជាជនចិន ការទទួលស្គាល់ ដោយ ស្មោះស្ម័គ្រ ចំពោះកិច្ច សហប្រតិបត្តិការចិន-អាហ្វ្រិក និងការស្ញើច សរសើរនិង ការដឹងគុណ ចំពោះប្រទេសចិន ដែលបានប្រកាន់ខ្ជាប់ ជំហរសត្យានុម័តនិងយុត្តិធម៌ សម្រាប់ប្រទេសអាហ្វ្រិកក្នុងកិច្ចការអន្តរជាតិ។
កាលពីខែកក្កដា ឆ្នាំ ២០១៨ នៅប្រទេសរូវ៉ាន់ដា លោកប្រធានាធិបតី Kagame បាននិយាយថា “ប្រទេសចិនគឺ ជាមហាអំណាចពិភពលោក ហើយលោកប្រធានរដ្ឋចិន Xi គឺជាមេដឹកនាំលំដាប់ពិភពលោក។ ប៉ុន្តែចិននៅតែចាត់ទុកប្រទេស តូចមួយដូចជាប្រទេស រូវ៉ាន់ដាដែលបានទទួលរង នូវគ្រោះមហន្តរាយធ្ងន់ធ្ងរ ក្នុងប្រវត្តិសាស្ត្រដោយស្មើភាព និង គាំទ្រយ៉ាងខ្លាំងដល់ការអភិវឌ្ឍរបស់រូវ៉ាន់ដា។ នេះគឺមានលក្ខណៈបដិវត្តិន៍ ក្នុងកិច្ចការសកល និងមានតម្លៃ ជាងលុយកាក់ទៅទៀត ។

នៅក្នុងទីបញ្ចុះសពមួយ នៅជាយក្រុង Dar es Salaam ប្រទេស តង់ហ្សានី អ្នកជំនាញ អ្នកបច្ចេកទេសនិងកម្មករចិន ដែលបានពលីជីវិត ក្នុងអំឡុងពេលសាងសង់ផ្លូវដែកតង់ហ្សានី-សំប៊ីត្រូវបានបញ្ចុះនៅទីនេះ។ នៅក្នុងខែវិច្ឆិកាឆ្នាំ ២០២២ ពេលជួបជាមួយប្រធានាធិបតីតង់ហ្សានីនៅទីក្រុងប៉េកាំង លោក Xi Jinping បានរំលឹកពីអតីតកាល និងថ្លែង ថា “នៅពេលដែលប្រទេសចិន ខ្លួនឯងនៅតែក្រីក្រ យើងបានចាយវាយយ៉ាងត្បិត ត្បៀតដើម្បីជួយបងប្អូន អាហ្វ្រិកសាងសង់ផ្លូវដែកតង់ហ្សានី-សំប៊ី។ ឥឡូវនេះ នៅពេលដែលចិន ទទួលបានការអភិវឌ្ឍ យើងត្រូវជួយមិត្តអាហ្រ្វិក ឱ្យសម្រេចបាននូវការ អភិវឌ្ឍរួម និងកសាងសហគមន៍ វាសនារួមចិន-អាហ្វ្រិកក្នុងយុគសម័យថ្មី។
សព្វថ្ងៃនេះនៅ លើទឹកដី ទ្វីបអាហ្រ្វិក ដ៏ធំល្វឹងល្វឹយ “ស្នាដៃ”ដែលជាសមិទ្ធផលថ្មី ម្ដងមួយៗ នៃកិច្ចសហ ប្រតិបត្តិការចិន-អាហ្វ្រិក ក្នុងយុគសម័យថ្មីបានរំលេចឡើងយ៉ាងត្រដែត ។

នៅប្រទេសកេនយ៉ា ស្នាដៃនេះគឺជាផ្លូវរថភ្លើង Mombasa-Nairobi ដែលផលិតដោយប្រើបច្ចេកវិទ្យាចិន និងស្តង់ដារចិន។
នៅប្រទេសម៉ាដាហ្គាស្កា ស្នាដៃនេះជាផ្លូវថ្នល់ដែលកែលំអជីវភាព រស់នៅរបស់ប្រជាជនក្នុងតំបន់ ។
នៅប្រទេសសេណេហ្គាល់ ស្នាដៃនេះ គឺជាកីឡដ្ឋានកីឡាចំបាប់ដ៏ទំនើប មួយដែលប្រជាជនក្នុងស្រុកប្រាថ្នាចង់បាន។
នៅលើទ្វីបអាហ្រ្វិក កាន់តែទូលំទូលាយ ស្នាដៃគឺជាបច្ចេកទេសស្រូវបង្កាត់របស់ ចិន ដែលបានដោះស្រាយបញ្ហា លំបាកនៃការបរិភោគ ជាការដាំដុះផ្សិត Jun ដែលបានត្រួសត្រាយ ទស្សនវិស័យថ្មី សម្រាប់ការបង្កើតទ្រព្យ ជាជំនាញវិជ្ជាជីវៈថ្មីដែលបង្រៀន ដោយរោងជាង Luban ។ល។

To Top