ព័ត៌មានជាតិ

អ៊ីស្រាអែល បង្ហាញផែនការថវិកា ឆ្នាំ២០២៥ ជាមួយនឹងការកាត់បន្ថយ ការចំណាយចំពេលមានការ ចំណាយច្រើនលើ សង្រ្គាមនៅហ្គាហ្សា

យេរ៉ូសាឡឹម ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បានបង្ហាញផែនការ ថវិកាឆ្នាំ២០២៥ របស់រដ្ឋាភិបាល ដោយបានរៀបរាប់លម្អិត អំពីការកាត់បន្ថយការ ចំណាយយ៉ាងច្រើន ខណៈដែលអ៊ីស្រាអែល ប្រឈមនឹងការចំណាយ ដែលទាក់ទងនឹងសង្គ្រាម នៅតំបន់ហ្គាហ្សា កាន់តែធ្ងន់ធ្ងរ។

ផែនការដែលត្រូវបានរំពឹងថា នឹងទទួលបានការអនុម័តនៅចុងឆ្នាំនេះ មានគោលបំណងកាត់បន្ថយឱនភាពមកត្រឹម ៤ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២៥ ធ្លាក់ចុះពី ៦,៦ភាគរយក្នុងឆ្នាំ២០២៤ ។

ឱនភាពរបស់អ៊ីស្រាអែលបានកើនឡើងដល់ ៨,១ ភាគរយនៃផលិតផលក្នុងស្រុកសរុប សម្រាប់  រយៈពេល ១២ ខែ ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ ដែលត្រូវបានជំរុញដោយការចំណាយដ៏ច្រើនពីប្រតិបត្តិការយោធាដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា ដែលបានចាប់ផ្តើមកាលពីខែតុលា ឆ្នាំមុន។

លោក Smotrich បានកត់សម្គាល់ថា ជម្លោះជិតដល់ខែទី១១ របស់ខ្លួនបានធ្វើឱ្យអ៊ីស្រាអែលខាតបង់ប្រាក់ប៉ាន់ស្មានពី ២០០-២៥០ ពាន់លានដុល្លា (ប្រហែល ៥៤-៦៨ពាន់លានដុល្លារ) ដែលធ្វើឱ្យវាជាសង្រ្គាម ដ៏វែងបំផុត និងថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។

រដ្ឋមន្ត្រីហិរញ្ញវត្ថុ បានប្រឈមមុខនឹងសម្ពាធពីធនាគារអ៊ីស្រាអែល និងអ្នកវិនិយោគ ដើម្បីបញ្ជាក់ពីគោលនយោបាយសារពើពន្ធនៅឆ្នាំក្រោយ។  ធនាគារកណ្តាល បានស្នើឱ្យកាត់បន្ថយការចំណាយ ការដំឡើងពន្ធ ឬវិធានការបង្កើនប្រាក់ចំណូលផ្សេងទៀត ប៉ុន្តែលោក Smotrich បានអះអាងថា ការបង្កើនពន្ធ ក្នុងអំឡុងពេលសង្រ្គាម គឺមិនសមរម្យ។

ដើម្បីដោះស្រាយឱនភាពនេះ ផែនការ របស់លោក Smotrich រួមបញ្ចូលការសន្សំចំនួន ៣៥ ពាន់លានដុល្លា (៩,៤៨ ពាន់លានដុល្លារ) តាមរយៈវិធានការដូចជា ប្រាក់ឈ្នួល អត្រាពន្ធ និងអត្ថប្រយោជន៍សន្តិសុខសង្គម រួមជាមួយនឹងការធ្វើឱ្យប្រសើរឡើង នូវប្រសិទ្ធភាពនៅក្នុងក្រសួងរដ្ឋាភិបាល និងវិស័យសាធារណៈ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top