កំពង់ធំ ៖ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ លោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានកិត្តិយស សមាគមអតីតយុវជនកម្ពុជា ស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញប្រគល់ថវិកា បេឡាសង្គ្រោះមរណៈ ជូនគ្រួសារសពអតីតយុទ្ធជន នៅក្នុងភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

អភិបាលស្រុកស្ទោង លោក សាយ គឹមឡម លើកឡើងថា ការប្រគល់ថវិកាបេឡាសង្គ្រោះមរណៈ ជូនដល់គ្រួសារសព អតីតយុទ្ធជនកម្ពុជា និងគ្រួសារពលីគឺជាការ យកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល និងគាំពារសេដ្ឋកិច្ចគ្រួសារ និងជាការថ្លែងអំណរគុណក្រៃលែង ដល់គ្រួសារសពដែលបានបញ្ជូន សាច់ញាតិ សមាជិក គ្រួសារ និងពលីសព្វបែបយ៉ាង ទាំងសាច់ស្រស់ឈាមស្រស់ ព្រមទាំងអាយុជីវិត ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ជាគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់លើគ្រួសារ អតីតយុទ្ធជនកម្ពុជាគ្រប់កាល:ទស:។

គូរបញ្ជាក់ផងដែរថា ការប្រគល់ថវិកាបេឡាមរណ:សង្គ្រោះ នៅពេលនេះមានចំនួន ៤លានរៀល ជូនដល់គ្រួសារសព អតីតយុទ្ធជនគឺលោក ប៊ុត ទូ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅភូមិស្លែងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយរោគាពាធ ៕
ដោយ សំនៀង
