ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល នឹងរៀបចំកម្មវិធីសប្បុរសធម៌ បរិច្ចាគឈាមដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម លើកទី១៤ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ចាប់ពីម៉ោង ៨:០០នាទីព្រឹកតទៅ នៅទីស្ដីការក្រសួងរ៉ែ និងថាមពល សាលប្រជុំជាន់ទី៥ អគារ A ។
កម្មវិធីបរិច្ចាកឈាមនេះ គឺបើកទូលាយជូនដល់សាធារណជនទាំងអស់ ដែលមានចំណាប់អារម្មណ៍ ចូលរួមចែករំលែកក្ដីស្រលាញ់ ។ដោយការបរិច្ចាគឈាមរួមគ្នា ដើម្បីសង្គ្រោះជីវិត។
សូមទំនាក់ទំនងចុះឈ្មោះឥឡូវនេះ តាមរយៈក្រុមការងាររៀបចំកម្មវិធី ដែលមានលេខទូរសព្ទដូច៖០១៧ ៤៤៣ ០៣២និង០១០ ៧៣៧ ៥២០៕

