ព័ត៌មានជាតិ

កម្ពុជា-ចិន ចុះហត្ថលេខា លើផែនការកិច្ច សហប្រតិបត្តិការ អនុវត្តច្បាប់

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា និងលោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខ ចិន បានចុះហត្ថលេខាលើផែនការ ការងារស្តីពី ការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី ការបន្តដំណើរការការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខចិន។

ភាគីទាំងពីរ ចុះហត្ថលេខានាពេលនេះ នាឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារសម្រាប់ឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខចិន នៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី៦ កញ្ញា ។

សូមរំលឹកថា លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ កញ្ញា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប៉េកាំងដើម្បីបំពេញទស្សនកិច្ចការងារ រយៈពេល ៣ថ្ងៃ តបតាមការអញ្ជើញរបស់លោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខចិន៕

To Top